កម្ពុជា និង​ម៉ា​រ៉ុ​ក ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អាកាសចរណ៍​ និពន្ធដោយ : ធីតា       July-31-2016, 10:39 pm         78

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កម្ពុជា និង​ម៉ា​រ៉ុ​ក ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អាកាសចរណ៍​កម្ពុជា និង​ម៉ា​រ៉ុ​ក បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​មួយ​ដើម្បី​ពង្រឹង​សហប្រតិបត្តិការ​លើ​វិស័យ​អាកាសចរណ៍​របស់​ប្រទេស​ទាំងពីរ ជាពិសេស​ការហោះហើរ​ត្រង់​ទៅវិញទៅមក​។ ការចុះហត្ថលេខា​បាន​ប្រព្រឹត្តទៅ​កាលពីដើម​សប្តាហ៍​កន្លងមក​នៅ​ទីក្រុង Rabat ប្រទេស​ម៉ា​រ៉ុ​ក​។​

​យោងតាម​ការផ្សាយ​រប​ស់​គេហទំព័រ​អាកាសច​រណ៍​ម៉ា​រ៉ុ​ក (aeronautique.ma) អនុស្សារណៈ​នៃ​ការយោគយល់ (MOU) ដែល​ចុះហត្ថលេខា​ដោយ​លោក លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា និង​លោក Khalid Cherkaoui អគ្គនាយក​អាកាសចរណ៍​ស៊ីវិល​ម៉ា​រ៉ុ​ក ក៏​ធ្វើឡើង​ក្នុង​បំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​ផ្នែក​អាកាសចរណ៍​ស៊ីវិល​ផងដែរ​។​

​បន្ថែម​ពីលើ​នេះ ភាគី​ម៉ា​រ៉ុ​ក ត្រៀម​ផ្តល់ជំនួយ​ផ្នែក​បច្ចេកទេស និង​អ្នកជំនាញ ដល់​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​។ ភាគី​ទាំងពីរ បានសម្រេច​រួមគ្នា​លើ​ការហោះហើរ​ប្រចាំ​សប្តាហ៍​ចំនួន​៧​ជើង​តាមរយៈ​ផ្ទេរ​អ្នកដំណើរ ទំនិញ រួមទាំង​ការចែករំលែក​ជើងហោះហើ​រ​គ្នា​ទៅវិញទៅមក​។​

​បើតាម aeronautique.ma ប្រតិភូ​ប្រទេស​ទាំងពីរ ក៏បាន​លើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​ផ្សេងៗ​ផងដែរ នៅតាម​ការ​អាកាសយាន​ដ្ឋា​ន​៕