កង់របស់ជនជាតិជប៉ុនម្នាក់ដែលបាត់លើទឹកដីកម្ពុជាអស់រយៈពេលជាង១០ថ្ងៃ ត្រូវបានរកឃើញវិញ

សមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ បានឲ្យដឹងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦នេះថា ទោចក្រយានមួយគ្រឿងរបស់ជនជាតិជប៉ុនម្នាក់ដែលបាត់នោះ បានរកឃើញវិញហើយៗសមត្ថកិច្ចកំពុងរក្សាទុករង់ចាំឲ្យម្ចាស់កង់មកយកទៅប្រើប្រាស់វិញ ។

គួររំលឹកជូនថា មានបុរសជនជាតិជប៉ុនម្នាក់បានជិះកង់ធ្វើដំណើរទេសចរណ៍ឆ្លងកាត់ច្រើនប្រទេសមកហើយៗបានបន្តមកដល់ប្រទេសកម្ពុជា ស្រាប់តែកង់របស់គាត់ត្រូវបានបាត់ ខណៈចតទុកនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញនៅវេលាម៉ោង១៩យប់នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ ។

ចំណុចគួឲ្យចាប់អារម្មណ៍បំផុតនោះ គឺដោយសារកង់ដែលធ្លាប់និងកំពុងប្រើប្រាស់មានអនុស្សាវរីយ៍ច្រើនរាប់មិនអស់ជាមួយម្ចាស់ក្នុងដំណើរទេសចរណ៍ច្រើនប្រទេសមកហើយ ទើបក្រៅពីបានដាក់ពាក្យបណ្ដឹងសុំការអន្ដរាគមន៍ទៅសមត្ថកិច្ច បុរសជាម្ចាស់កង់បានខិតខំប្រឹងប្រែងស្វែងតាមរកសឹងគ្រប់ច្រកល្ហកនៅតាមទីកន្លែងលក់កង់ក្នុងរាជធានីភ្នំពេញ តែរកមិនឃើញ រហូតដល់ថ្ងៃសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យរកឃើញតែម្ដង និងកំពុងរង់ចាំឲ្យម្ចាស់កង់មកទទួលយក ៕

 

Related