សុំ​ស្គាល់​ធម្មតា​ធ្វើ​ជា​មិន​ខ្វល់​ គ្រាន់​តែ​ឃើញ​ថា​គាត់​មាន​ឡាន​ទំនើប​ធ្វើ​ជា​រាក់ទាក់ ចុង​ក្រោយ​គាត់​ក៏​ប្រគល់ …

មនុស្សស្រីក្នុងសម័យបច្ចុប្បន្នមួយចំនួនតូចត្រូវបានគេមើលឃើញស្រឡាញ់នរណាម្នាក់គឺសម្លឹងឃើញលុយជាធំ ឬ ទាក់ទងនរណាម្នាក់ដើម្បីតែប្រាក់តែប៉ុណ្ណោះ ដែលមនុស្សស្រីប្រភេទនេះនៅក្នុងភាសាអង់គ្លេសហៅថា Gold Digger ។

រឿងរ៉ាវទាំងនេះបានធ្វើឲ្យក្រុមតារា Youtube ជាច្រើនផលិតជាវីដេអូ Prank ក្នុងន័យពិសោធន៍ចិត្តមនុស្សស្រីនៅតាមទីសាធារណៈដើម្បីឲ្យដឹងថាតើនាងជាមនុស្សស្រីប្រភេទ Gold Digger ដែរឬទេ។ ក្នុងចំណោមវីដេអូ Prank ទាំងនោះវីដេអូរបស់ RiskyRob ក៏ត្រូវបានទទួលការចាប់អារម្មណ៍ខ្លាំងផងដែរ ដោយគាត់បាន Prank ប៉ះចំនារីដែលជា Gold Digger ម្នាក់ ។

នៅក្នុងវីដេអូដំបូង Risky បានព្យាយាមទៅទាក់ទងនារីម្នាក់នោះក្នុងសភាពធម្មតា ប៉ុន្តែនាងហាក់មិនខ្វល់ខ្វាយជាមួយនឹងគាត់នោះទេ ប៉ុន្តែនៅពេលដែលបុរសម្នាក់ទៀតបង្ហាញខ្លួនជាមួយនឹងរថយន្តស្ព័រដ៏ទំនើបមួយគ្រឿងដែរដើរតួជាអ្នកដែលយករថយន្តមកឲ្យ Risky។ តារា Youtube យើងក៏ចាប់សម្ដែងបន្តដោយធ្វើជាដើរចូលទៅកាន់រថយន្ត ឃើញដូចនេះស្រាប់តែនារីដដែលនោះផ្លាស់ប្ដូរឥរិយាបថមករាក់ទាក់ជាមួយនឹងគាត់ទៅវិញ មិនបង្អង់យូរ គាត់ក៏បានទាញប៉ែលពណ៌មាសដែលត្រៀមជាស្រេចឲ្យទៅនាង ក្នុងន័យប្រាប់នាងថា នាងជាមនុស្សស្រីមុខលុយ (Gold Digger) ៕

  • សុំ​ស្គាល់​ធម្មតា​ធ្វើ​ជា​មិន​ខ្វល់​ គ្រាន់​តែ​ឃើញ​ថា​គាត់​មាន​ឡាន​ទំនើប​ធ្វើ​ជា​រាក់ទាក់ ចុង​ក្រោយ​គាត់​ក៏​ប្រគល់ …已关闭评论
  • 34 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:កំសាន្ត
Tags: