Rooney ជឿជាក់​ថា​ Man Utd ពី​មុន​នឹង​ត្រឡប់​មក​វិញ​

Wayne Rooney មាន​ទំនុក​ចិត្ត​ថា បិសាច​ក្រហម​ Manchester United ដែល​ធ្លាប់​ខ្លាំង​កាល​ពី អតីត​កាល​នឹង​មាន​យុគ​សម័យ​មាស​របស់​ខ្លួន​​សារ​ជា​ថ្មី​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jose Mourinho។

 

Rooney ជឿជាក់​ថា​ Man Utd ពី​មុន​នឹង​ត្រឡប់​មក​វិញ​Wayne Rooney 

 

ការ​អះអាង​របស់​ប្រធាន​ក្រុម​ពាក់​លេខ​១០ ​ធ្វើ​ឡើង​ស្រប​ពេល​ក្លឹប​ជើង​ឯក​២០​សម័យ​កាល​របស់​អង់គ្លេស​ បានរុះ​រើ​ក្រុម​សារ​ជា​ថ្មី​ និង​ទិញ​បាន​កីឡាករ​ឆ្នើម​ៗ​មក​ចូល​រួម​មាន​ដូចជា​ Eric Bailly, Zlatan Ibrahimovic និង Henrikh Mkhitaryan ជា​ដើម។

 

ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ ឆ្នាំ​ប្រាប់​ថា៖ “ពួក​យើង​ស្ថិត​​ក្នុង​ស្ថានភាព​ប្រសើរ​ជាមុន ​អាច​ប្រជែង​ពានPremier League បាន​​។ កីឡាករ​ទាំង​អស់​មាន​អារម្មណ៍​ថា United ពី​មុន​បាន​ត្រឡប់​មក​វិញ​ហើយ។ មិនមែន​​កីឡាករ​ថ្មី​ទេ​ដែល​ល្អ ជាក់​ស្ដែង​ទាំង​ចាស់​ទាំង​ថ្មី​ដូចជា​​ Martial និង Rashford សុទ្ធ​តែ​​សល់​ពី​រដូវ​កាល​ចាស់”៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ ESPN