ឈើនៅតែសម្រុកចេញទៅវៀតណាម! រថយន្តសាំយ៉ុងប្រមាណ២០គ្រឿង ដឹកឈើទៅវៀតណាម​ តាមច្រកអូរយ៉ាដាវទាំងព្រឹក(មានវីដេអូ)

(រតនគិរី)៖ បើទោះបីមានការរឹតបន្តឹង និងធ្វើការបង្ក្រាបជាបន្តបន្ទាប់ក៏ដោយនោះ តែការនាំឈើចេញទៅវៀតណាម ក្នុងទឹកដីខេត្តរតនគិរី នៅតែកើតមានដដែល ជាពិសេសតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវតែម្តង នេះក៏ព្រោះតែកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៅទីនោះ បានបើកភ្លើងខៀវឲ្យក្រុមឈ្មួញរកស៊ីដឹកឈើ។

ជាក់ស្តែងនៅព្រឹកព្រលឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦នេះ គេសង្កេតឃើញមានរថយន្តសាំយ៉ុង ប្រមាណ២០គ្រឿង បានលួចដឹកឈើប្រណិត ទៅកាន់ប្រទេសវៀតណាម ដោយឆ្លងកាត់តាមចក្រអូរយ៉ាដាវ។

សមត្ថកិច្ចតូចតាចដែលយាមកាម នៅទីនោះ បានលួចទម្លាយថា រថយន្តដឹកឈើទាំងនេះ បានមកឈប់តរៀបជាជួរ នៅមុខច្រកទ្វារអូរយ៉ាដាវ ដើម្បីចាំដល់ម៉ោង៧ ពេលបើកច្រកនោះ នឹងដឹកសម្រុកចូលតែម្តង។

យ៉ាងណាក៏ដោយ អង្គភាព Fresh News មិនទាន់អាចសុំការបំភ្លឺភ្លាមៗ ពីមន្រ្តីពាក់ព័ន្ធដែលឈរជើង នៅច្រកអន្តរជាតិមួយនេះទេ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន

លោក ម៉ី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ បានឲ្យដឹងថា កម្លាំងចម្រុះបានចូលរួមបង្ក្រាប មានផ្នែករដ្ឋបាលព្រៃឈើក្រចេះ សង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ អាវុធហត្តខេត្ត និងនគរបាលប៉ុស្ដិ៍រដ្ឋបាល។ មុនការបង្រ្កាបនេះ សមត្ថកិច្ចបានទទួលព័ត៌មានថាមានរថយន្ដដឹកឈើ មកពីលើដោយមានការសង្ស័យ ហើយលោកនាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានបញ្ជាកម្លាំង ចុះឃាត់រថយន្ដនោះតែម្តង ក្នុងនោះសមត្ថកិច្ចបានរកឃើញមានផ្ទុកឈើ ប្រភេទលេខ២ជាច្រើនមែត្រគូប។

លោក ម៉ី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ បានបញ្ជាក់ទៀតថាឈើ និងរថយន្ដទាំងនោះ ត្រូវកម្លាំងចម្រុះនាំយកមករក្សាទុក នៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ដើម្បីពិន័យតាមច្បាប់៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត