រូបភាព​មួយ​សន្លឹក​នេះ​អាច​សង្គ្រោះ​ជីវិត​របស់​អ្នក​បាន​

    ​ម្ដាយ​ម្នាក់​ដែលមាន​រោគសញ្ញា​ជំងឺមហារីក​បាន​ផុស​រូប​មួយ​នៅលើ​អន​ឡាញ​អំពី​ដុំ​កំពីកកំពក​ល្អិតៗ​លើ​សុដន់​របស់គាត់ ដែល​វា​ជាស​ញ្ញា​តែមួយគត់​បង្ហាញ​នៅលើ​ស្បែក​សុដន់ ដើម្បី​ជំរុញ​ឱ្យ​ស្ត្រី​ឧស្សាហ៍​ឆែក​មើល​សុដន់​ពួកគេ​។​

​    ​លោកស្រី Lisa Royle អាយុ ៤២ ឆ្នាំ បាន​ផុស​រូបនេះ​នៅលើ Facebook ក្នុងពេល​ថ្មីៗ​នេះ មុនពេល​គាត់​ទៅ​វះកាត់​។​

​    ​គាត់​បាន​សរសេរ​លើ​រូបភាព​នោះ​ថា "​ខ្ញុំ​មិន​គិតថា ខ្ញុំ​នឹង​ផុស​រូប​សុដន់​ខ្ញុំ​នៅលើ Facebook ទេ ប៉ុន្ដែ​ខ្ញុំ​គិតថា​ខ្ញុំ​នឹងធ្វើ​វា មុន​ពេលដែល​ខ្ញុំ​ទៅ​កា​ត់វា​ចេញ​នៅ​សប្ដាហ៍​ក្រោយ​"​។​

​    ​"​នេះ​ជា​អ្វីដែល​ខ្ញុំ​បាន​រកឃើញ​នៅលើ​សុដន់​របស់ខ្ញុំ​។ ដុំ​កំ​ពី​ក​កំពុង​តូចៗ​ល្អិតៗ​នៅក្រោម​សុដន់​អាច​មើលរំលង​យ៉ាង​ងាយ នៅពេល​អ្នក​ប្រញាប់ប្រញាល់​ចេញទៅ​ធ្វើការ​រាល់​ព្រឹក​មិនបាន​ស្ទាប​មើល​។ សូម​មើល​សុដន់​របស់​អ្នក​ទាំងអស់គ្នា​។ វា​អាចជួយ​រក្សា​ជីវិត​របស់​អ្នក​បាន​"៕