កុំ​មើលស្រាល​! ចំនួន​នៃ​ការ​បត់ជើងតូច​អាច​បង្ហាញ​ពី​ស្ថានភាព​សុខភាព​របស់​អ្នក​

    ​តើ​អ្នក​គិតថា​វា​មិន​សំខាន់ ដោយ​គ្រាន់តែ​នោម​ញឹក​ឬ​មិន​ញឹក​? បើ​អ្នក​គិតថា​មិន​សំខាន់ គឺ​ខុស​ទាំងស្រុង​! ចំនួន​នៃ​ការ​បត់ជើងតូច​របស់​អ្នក​គឺ​សំខាន់​ណាស់​ក្នុងការ​សម្គាល់ថា​តើ​ជាតិ​ទឹក​ក្នុង​ខ្លួន​របស់​អ្នក​វា​យ៉ាងម៉េច​។​

​    ​វេជ្ជបណ្ឌិត​លោក Neil Grafstein ជំនួយការ​សាស្ត្រាចារ្យ​ផ្នែក​តម្រងនោម​នៅ​មន្ទីរពេទ្យ Mount Sinai នៃ​ក្រុង​ញូវយ៉ក នឹង​ឆ្លើយ​រាល់​សំណួរ​ទាំងនេះ​។​

​    ​* ជារឿយ​តើ​អ្នក​គួរតែ​បត់ជើងតូច​ប៉ុន្មាន​ដង​?
​    ​ដូចដែល​បាន​រៀបរាប់ គ្មាន​ការកំណត់​ណាមួយ​នៃ​ចំនួន​ដង​នៃ​ការ​បត់ជើងតូច​នោះទេ ប៉ុន្ដែ​ជា​មធ្យម​មនុស្ស​ត្រូវ​នោម​យ៉ាងហោចណាស់ ៤ ដង​ក្នុង​មួយថ្ងៃ និង​ខ្ពស់បំផុត ៧ ដង​ក្នុង​មួយថ្ងៃ​។ ប្រសិនបើ​អ្នក​នោម​លើស​ចំនួន ៧ ដង កុំ​ទាន់​អាល​ភ័យ​។ មាន​កត្តា​មួយចំនួន​ប៉ះពាល់​ដល់​ប្រេង​កង់​ចំនួន​នោម​របស់​អ្នក ក្នុងនោះ​រួមមាន​ជាតិ​ទឹក​ក្នុង​ខ្លួន​របស់​អ្នក និង​របៀប​ដែល​អ្នក​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន​។​

​    ​ឧទាហរណ៍ ប្រសិនបើ​អ្នក​ផឹកទឹក​ច្រើន អ្នកនឹង​នោម​ច្រើន​។ ក្រៅពីនេះ ប្រសិនបើ​អ្នក​ផឹក​ជាតិ​អាល់​កល់ កាហ្វេ និង របស់​ដែល​រំខាន​ដល់​ក្រពះ​នោម អ្នកនឹង​ក៏​ទៅ​បន្ទប់ទឹក​កាន់តែច្រើន​ដូចគ្នា​។ ក៏មាន​មនុស្ស​មួយចំនួន​ដែរ ដែលមាន​ប្លោកនោម​ស្រៀវ មានន័យថា​ពួកគេ​ចង់តែ​នោម​សូម្បីតែ​ឈឺ​ជុះនោម​តែ​បន្តិចបន្តួច​បំផុត​ក៏ដោយ​។  រីឯ​អ្នក​ខ្លះទៀត​អាច​ទប់​ទឹកនោម​រហូត​ស្ទើរតែ​បែក​ផ្លោក​នោម​ក៏មានដែរ​។​

​    ​* តើ​យើង​អាច​នោម​ញឹកញាប់​បានដែរ​ទេ​?
​    ​ជា​អកុសល ប្រសិនបើ​អ្នក​នោម ១១ ដង​ក្នុង​មួយថ្ងៃ ឬ​ច្រើន​លើស​នេះ បន្ទាប់ពី​ផឹកទឹក ២ លីត្រ នេះ​មានន័យថា​អ្នកមាន​បញ្ហា​ជាមួយនឹង​ប្រេកង់​នោម​ហើយ​។ ជារឿយៗ​នោម​ច្រើនដង​ពេក​គឺ​ដោយសារ​ប្លោកនោម​សកម្ម​ហួសប្រមាណ ដែល​អាចធ្វើឱ្យ​វាក​ន្ទ្រា​ក់​ខ្លាំង​ជាង​ធម្មតា​។ 

​    ​** ការពិត​មួយចំនួន​ទាក់ទង​ការ​នោម​
​    ​- ទប់​ទឹកនោម​មិនអាក្រក់​ទេ ដរាបណា​វា​មិន​ឈឺចាប់​។​
​    ​- ឧស្សាហ៍​ទប់ទឹក​នោម អាច​បង្ក​មេរោគ​ឆ្លង​ក្នុង​ក្រពះ​នោម​។​
​    ​- ពណ៌​ទឹកនោម​ធម្មតា​គឺ​លឿង​ថ្លា​។ 
​    ​- អាហារ​មួយចំនួន​អាច​ប្តូរ​ពណ៌​ទឹកនោម ដូចជា Blurberry ជាដើម ដែល​ធ្វើឱ្យ​ទឹកនោម​ក្លាយជា​ពណ៌​ផ្កាឈូក​។​
​    ​- ទំពាំង​បារាំង​អាចធ្វើឱ្យ​ទឹកនោម​ធុំក្លិន​ឆ្អេះ ៤ ដង​។​
​    ​- ទឹកនោម​ផ្ទុក​ជាតិ​ទឹក ៩៥ ភាគរយ​។​
​    ​- ទឹកនោម​ធុំក្លិន​ផ្អែមៗ​ជា​សញ្ញា​នៃ​ជំងឺ​ទឹកនោមផ្អែម​។​
​    ​- លំហូរ​ទឹកនោម​កាន់តែ​ខ្សោយ​ពេល​អ្នក​រឹតតែ​ចាស់​។​
​    ​- អ្នកនឹង​នោម​ញឹក​នៅពេល​ចាស់​៕ 

  • កុំ​មើលស្រាល​! ចំនួន​នៃ​ការ​បត់ជើងតូច​អាច​បង្ហាញ​ពី​ស្ថានភាព​សុខភាព​របស់​អ្នក​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:កីឡា  ព័ត៌មាន