កញ្ចក់ Gorilla Glass 5 ធ្លាក់​មិន​បែក​ក្នុង​កំពស់ ១,៦​ម៉ែត្រ​

6 Videos


ចំពោះអ្នកដែលប្រើទូរស័ព្ទភាគច្រើនតែងបារម្ភនឹងការបែកកញ្ចក់ដោយប្រការណាមួយជាចៃដន្យ ដូច្នេះគេត្រូវប្រើស្រោមទូរស័ព្ទ និងកញ្ចក់បិតពីលើដើម្បីការពារ ប៉ុន្តែវាច្រើនធ្វើអោយទូរស័ព្ទក្រាស់ ធ្ងន់ជាងមុននិងមិនជាទីពេញចិត្តនៃអ្នកប្រើប្រាស់មួយចំនួននោះទេ ។

ដោយឡែកថ្មីៗនេះក្រុមហ៊ុនផលិតកញ្ចក់ Corning បានបញ្ចេញកញ្ចក់ជំនាន់ថ្មីរបស់ខ្លួនគឺ Gorilla Glass 5 ដែលមានសមត្ថភាពពិសេសអាចការពារមិនអោយបែកកញ្ចក់ពេលធ្លាក់ក្នុងកំពស់ ១,៦ម៉ែត្រ ។ អត្រាក្នុងកំពស់នេះគឺប្រសើរជាងកញ្ចក់ម៉ូឌែលជំនាន់មុនៗ ៨០% ។ ហើយបើយោងតាមការសិក្សាពីប្រទេសចំនួន ១១ប្រទេសបានអោយដឹងថា មនុស្សចំនួន ៨៥% យ៉ាងហោចណាស់ធ្លាប់ធ្លាក់ទូរស័ព្ទមួយដងក្នុងមួយឆ្នាំ ។

P9

កញ្ចក់ Gorilla Glass 5 ធ្លាក់​មិន​បែក​ក្នុង​កំពស់ ១,៦​ម៉ែត្រ​

ហេតុដូច្នេះហើយបានជាក្រុមហ៊ុន ផលិតកញ្ចក់អេក្រង់ដែលមានសមត្ថភាពធន់និងងរឹងមាំនេះឡើង ដែលមានសមត្ថភាពប្រសើរជាងមុន ។ ក្រុមហ៊ុនក៏បានអះអាងដែរថា កញ្ចក់ប្រភេទ Gorilla Glass 5 នេះនឹងបង្ហាញខ្លួននៅលើអេក្រង់ទូរស័ព្ទមួយចំនួន ដែលគ្រោងនឹងចេញនៅចុងឆ្នាំ ២០១៦នេះ ៕ សុផល