វេជ្ជបណ្ឌិត បេអា​ត រិច​ឆ្នឺរ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ត្រួតពិនិត្យ​ពេទ្យ​ឯកជន បន្ទាប់​ពី​កុមារ​រាប់រយ​នាក់​ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ​

លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ស្ថាបនិក និងជាប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានស្នើឲ្យក្រសួងសុខាភិបាលកម្ពុជា រៀបចំការប្រឡងត្រួតពិនិត្យទៅលើវេជ្ជបណ្ឌិត ដែលកំពុងប្រកបវិជ្ជាជីវៈនៅតាមបណ្ដាគ្លីនិកឯកជន។

វេជ្ជបណ្ឌិត បេអា​ត រិច​ឆ្នឺរ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ត្រួតពិនិត្យ​ពេទ្យ​ឯកជន បន្ទាប់​ពី​កុមារ​រាប់រយ​នាក់​ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ​
លោក Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា(រូបថតពីហ្វេសប៊ុករបស់លោក)

យោងតាមលិខិតចំហរមួយច្បាប់ ដែលត្រូវបានបង្ហោះនៅក្នុងទំព័រហ្វេសប៊ុករបស់គាត់ នៅថ្ងៃអាទិត្យនេះ លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ បាននិយាយថា៖ «ក្នុងនាមខ្ញុំជាទីប្រឹក្សានៃក្រសួងសុខាភិបាល ខ្ញុំសូមសំណូមពរដល់ក្រសួងសុខាភិបាល គិតគូររៀបចំការប្រឡងត្រួតពិនិត្យចំពោះវេជ្ជបណ្ឌិត ដែលកំពុងប្រកបវិជ្ជាជីវៈនៅគ្លីនិកឯកជន»។

លោកក៏បានស្នើឲ្យក្រសួងបិទគ្លីនិកឯកជនទាំងនោះ ប្រសិនបើវេជ្ជបណ្ឌិតប្រកបវិជ្ជាជីវៈនៅតាមគ្លីនិកឯកជនទាំងនោះ ពុំមានសមត្ថភាពប្រឡងជាប់ការត្រួតពិនិត្យនេះទេ។

លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ បានអំពាវនាវដូច្នេះ បន្ទាប់ពីមន្ទីរពេទ្យគន្ធបុប្ផា បានរកឃើញថា កុមារចំនួន ៤៤៧នាក់ បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់លោក នៅក្នុងថ្ងៃសៅរ៍ម្សិលមិញ ក្នុងនោះកុមារចំនួន ១៤៦នាក់ មានជំងឺធ្ងន់ធ្ងរបំផុត។

លោកបញ្ជាក់ថា កុមារទាំងនោះ មានជំងឺគ្រុនឈាម និងជំងឺរលាកខួរក្បាល ហើយពួកគេពុំត្រូវបានគេព្យាបាលឲ្យបានត្រឹមត្រូវនោះឡើយ។

លោកនិយាយថា៖ «នៅយប់ថ្ងៃសៅរ៍ ទី៣០ឆ្លងចូលថ្ងៃអាទិត្យ ទី៣១ ខែកក្កដា មានកុមារឈឺធ្ងន់ធ្ងរបំផុតចំនួន ១៤៦នាក់ មកពីគ្លីនិកឯកជន និងមន្ទីរពេទ្យបង្អែកមួយចំនួន ត្រូវបានគេបញ្ជូនមកកាន់មន្ទីរពេទ្យគន្ធបុប្ផា»។

លោកវេជ្ជបណ្ឌិតរូបនេះ បានបញ្ជាក់បន្ថែមថា មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាយ៉ាងច្រើនទៅលើការព្យាបាលកុមារទាំងនោះ បន្ទាប់ពីគ្លីនិកទាំងនោះ ពុំបានធ្វើរោគវិនិច្ឆ័យ និងព្យាបាលត្រឹមត្រូវនោះឡើយ ដោយលោកថា គ្លីនិកឯកជនទាំងនោះ ព្យាបាលយូរថ្ងៃពេក ដើម្បីតែប្រាក់ប៉ុណ្ណោះ៕

ប្រភព៖ VOD

  • វេជ្ជបណ្ឌិត បេអា​ត រិច​ឆ្នឺរ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ត្រួតពិនិត្យ​ពេទ្យ​ឯកជន បន្ទាប់​ពី​កុមារ​រាប់រយ​នាក់​ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:ជីវិតនិងសង្គម
Tags: