ប្រធានាធិបតី​ហ្វីលីពីន​ប្រកាស​ដក​បទ​ឈប់​បាញ់​ជាមួយ​ពួក​បះបោរ​

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte កាលពីថ្ងៃម្សិលមិញ បានដកបទឈប់បាញ់ឯកតោភាគីជាមួយពួកបះបោរកុម្មុយនីស្ត បន្ទាប់ពីឱសាទវាទរបស់លោកសម្រាប់ក្រុមឧទ្ទាម បានកន្លងផុតទៅ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

ប្រធានាធិបតី​ហ្វីលីពីន​ប្រកាស​ដក​បទ​ឈប់​បាញ់​ជាមួយ​ពួក​បះបោរ​
ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte(រូបភាពពីបណ្តាញសារព័ត៌មានChannel News Asia)

លោក Duterte បានប្រកាសបទឈប់បាញ់នេះ កាលពីថ្ងៃទី២៥ ខែកក្កដា ដើម្បីជួយបញ្ចប់ការបះបោរដ៏យូរបំផុតមួយនៅអាស៊ី ដែលបានផ្ដាច់ជីវិតមនុស្ស ១ម៉ឺននាក់ ចាប់តាំងពីទសវត្សរ៍ ១៩៦០មក។

ប៉ុន្តែ បទឈប់បាញ់នេះ មានអាយុខ្លីប៉ុណ្ណោះ បន្ទាប់ពីពួកឧទ្ទាមកុម្មុយនីស្តនៅភាគខាងត្បូងខេត្ត Davao បានសម្លាប់កម្លាំងសន្តិសុខម្នាក់របស់រដ្ឋាភិបាល និងធ្វើឲ្យមនុស្ស ៤នាក់ទៀតរងរបួស។

លោក Duterte កាលពីថ្ងៃសុក្រកន្លងមក បានផ្ដល់ឱសានវាទដល់ពួកបះបោរកុម្មុយនីស្ត ឲ្យបកស្រាយពន្យល់ពីហេតុការណ៍នោះ និងប្រកាសពីបទឈប់បាញ់ដូចគ្នានឹងរដ្ឋាភិបាលនៅត្រឹមរសៀលថ្ងៃសៅរ៍ម្សិលមិញ ប៉ុន្តែ ពេលវេលាកំណត់ បានកន្លងផុតទៅហើយ ដោយមិនមានការប្រកាសពីបទឈប់បាញ់ពីសំណាក់ក្រុមបះបោរនោះឡើយ។

ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្ដីលោក Duterte ដែលបានថ្លែងថា៖ «ខ្ញុំបញ្ជាឲ្យដកបទឈប់បាញ់ជាបន្ទាន់។ ខ្ញុំបញ្ជាឲ្យកងកម្លាំងសន្តិសុខទាំងអស់ ប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តតួនាទីរបស់ពួកគេធម្មតា ដើម្បីទប់ទល់នឹងការគំរាមកំហែងទាំងអស់ទៅលើសន្តិសុខជាតិ»

លោក Duterte ដែលបានចូលកាន់តំណែងកាលពីថ្ងៃទី៣០ ខែមិថុនា ក្រោយពីឈ្នះការបោះឆ្នោតនោះ បាននិយាយថា លោកមានបំណងបង្កើតសន្តិភាពជាមួយពួកបះបោរកុម្មុយនីស្តិ ប៉ុន្តែ បានអំពាវនាវឲ្យពួកគេបង្ហាញ«ឆន្ទៈល្អ»

ប្រភព៖ VOD

  • ប្រធានាធិបតី​ហ្វីលីពីន​ប្រកាស​ដក​បទ​ឈប់​បាញ់​ជាមួយ​ពួក​បះបោរ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:ជីវិតនិងសង្គម
Tags: