រាជវាំង​ថៃ​និយាយថា ម្ចាស់​ក្សត្រី​សិរី​កិត្ត​កំពុង​ជាសះស្បើយ​ពី​ជំងឺ​ហើម​សួត​

ខុទ្ទកាល័យព្រះរាជវាំងថៃ បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញថា ម្ចាស់ក្សត្រីថៃ សិរិកិត្ត ព្រះជន្ម ៨៣ឆ្នាំ បានទទួលការព្យាបាលជំងឺសួត នៅមន្ទីរពេទ្យមួយកន្លែង នៅទីក្រុងបាងកក ហើយកំពុងជាសះស្បើយឡើងវិញ។

រាជវាំង​ថៃ​និយាយថា ម្ចាស់​ក្សត្រី​សិរី​កិត្ត​កំពុង​ជាសះស្បើយ​ពី​ជំងឺ​ហើម​សួត​
ម្ចាស់ក្សត្រីសិរីកិត្ត (រូបភាពពីបណ្តាញសារព័ត៌មានChannel News Asia)

ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា ចំណែកព្រះមហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ ព្រះជន្ម ៨៨ឆ្នាំ ក៏មានសុខភាពទន់ខ្សោយផងដែរ និងទទួលការព្យាបាលជំងឺផ្សេងៗកាលពីឆ្នាំមុន នៅឯមន្ទីរពេទ្យមួយផ្សេងទៀត នៅទីក្រុងបាងកក។

រាជវាំងថៃ កាលពីដើមខែកក្កដា បាននិយាយថា រាជវង្សដែលសោយរាជ្យយូរជាងគេនៅលើពិភពលោកនេះ បានទទួលការព្យាបាលដោយបូមទឹកចេញពីខួរក្បាល និងសម្ពាធឈាម។

ភាពមិនច្បាស់លាស់នៃសុខភាពព្រះមហាក្សត្រថៃ និងបញ្ហាថា តើនឹងត្រូវបានឡើងសោយរាជ្យបន្តនោះ បានបង្កឲ្យមានចលាចលនយោបាយជាង ១ទសវត្សរ៍មកហើយ ដែលបណ្ដាលឲ្យមានរដ្ឋប្រហារចំនួន ២លើក និងការតវ៉ាដ៏ហិង្សានៅតាមដងផ្លូវ។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ម្ចាស់ក្សត្រី សិរីកិត្ត ដែលនឹងឈានចូលដល់ព្រះជន្ម ៨៤ឆ្នាំ នៅថ្ងៃទី១២ ខែសីហាខាងមុខនេះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យជូឡាឡុងកន កាលពីថ្ងៃទី២៤ ខែកក្កដា។ លទ្ធផលនៃការឆ្លុះពិនិត្យ បានបង្ហាញថា មានការរហើមសួតបន្តិចបន្តួច ហើយការពិនិត្យឈាមបង្ហាញថា មានការឆ្លងជំងឺ។

ព្រះរាជវាំង បាននិយាយថា ជំងឺគ្រុនក្ដៅ និងក្អក បានអន់ថយហើយ ប៉ុន្តែ ទ្រង់នឹងបន្តស្ថិតនៅក្នុងមន្ទីរពេទ្យមួយរយៈទៀត មុននឹងបញ្ជូនទៅមន្ទីរពេទ្យតែមួយជាមួយមហាក្សត្រ ភូមិបុល។

ព័ត៌មានអំពីខ្សែរាជវង្សថៃ ត្រូវបានគេគ្រប់គ្រងយ៉ាងតឹងរឹងនៅក្នុងប្រទេសនេះ។ ច្បាប់នានា បានការពារគ្រួសាររាជវង្ស មិនឲ្យរងការជេរប្រមាថ និងបរិហារនោះឡើយ៕

ប្រភព៖ VOD

  • រាជវាំង​ថៃ​និយាយថា ម្ចាស់​ក្សត្រី​សិរី​កិត្ត​កំពុង​ជាសះស្បើយ​ពី​ជំងឺ​ហើម​សួត​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:ជីវិតនិងសង្គម
Tags: