អាជ្ញាធរ​ឥណ្ឌូនេស៊ី​ចាប់ខ្លួន​មនុស្ស​៧​នាក់ ក្រោយ​ការវាយប្រហា​រលើ​វិហារ​ពុទ្ធសាសនា​

អាជ្ញាធរឥណ្ឌូនេស៊ី បានឃាត់ខ្លួនមនុស្ស ៧នាក់ នៅភាគខាងជើងកោះស៊ូម៉ាត្រា នៅថ្ងៃសៅរ៍នេះ ដោយសង្ស័យថាបានវាយប្រហារទៅលើវិហារពុទ្ធសាសនា នាពេលកន្លងមក។

អាជ្ញាធរ​ឥណ្ឌូនេស៊ី​ចាប់ខ្លួន​មនុស្ស​៧​នាក់ ក្រោយ​ការវាយប្រហា​រលើ​វិហារ​ពុទ្ធសាសនា​
ព្រះវិហារដែលត្រូវបានគេវាយប្រហារ(រូបភាពពីសារព័ត៌មានChannel News Asia)

ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្ដីអ្នកនាំពាក្យប៉ូលិសខេត្តស៊ូម៉ាត្រា ដែលបាននិយាយថា មនុស្សទាំង ៧នាក់នោះ គឺជាសមាជិកនៃក្រុមមនុស្សឥតសណ្ដាប់ធ្នាប់ ដែលបានបំផ្លិចបំផ្លាញវិហារយ៉ាងតិច ៣ និងទ្រពសម្បត្តិដទៃទៀត នៅទីក្រុងតាន់ជុង បាឡៃ ស្ថិតនៅជិតទីក្រុងម៉េដាន។ ប៉ុន្តែ ពុំមានអ្នករងគ្រោះនោះឡើយ។

ឥណ្ឌូនេស៊ី គឺជាប្រទេសមានជនមូស្លីមភាគច្រើន ប៉ុន្តែ មានជនជាតិភាគតិចចិន ដែលភាគច្រើនជាពុទ្ធសាសនិក។ ប្រទេសនេះមានប្រវតិ្តអំពើហិង្សាប្រឆាំងនឹងជនជាតិចិន ដោយភាគច្រើនកើតនៅចុងទសវត្សរ៍ ១៩៩០ ចំពេលដែលវិបត្តិនយោបាយ និងសេដ្ឋកិច្ច ដែលនាំឲ្យមានការផ្ដួលរំលំរបបផ្ដាច់ការស៊ូហាតូ។

ប៉ុន្តែ មន្ត្រីប៉ូលិសបានបដិសេធថា ការវាយប្រហារកាលពីរាត្រីថ្ងៃសុក្រកន្លងនេះ មិនមែនសំដៅទៅលើសហគមន៍ជនជាតិចិននោះឡើយ៕

ប្រភព៖ VOD

  • អាជ្ញាធរ​ឥណ្ឌូនេស៊ី​ចាប់ខ្លួន​មនុស្ស​៧​នាក់ ក្រោយ​ការវាយប្រហា​រលើ​វិហារ​ពុទ្ធសាសនា​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:កំសាន្ត
Tags: