ទួ​គី​គ្រោង​បិទ​សាលា​យោធា​ដើម្បី​គ្រប់គ្រង​លើ​កម្លាំង​យោធា​ក្រោយ​រដ្ឋប្រហារ​បរាជ័យ​

ប្រធានាធិបតីទួគី លោក តាយីប អឺដូហ្គេន បានថ្លែងកាលពីថ្ងៃម្សិលមិញថា ប្រទេសទួគីនឹងបិទសាលាបណ្ដុះបណ្ដាលយោធារបស់ខ្លួន និងដាក់កងកម្លាំងប្រដាប់អាវុធ ឲ្យស្ថិតក្រោមបញ្ជារបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ទួ​គី​គ្រោង​បិទ​សាលា​យោធា​ដើម្បី​គ្រប់គ្រង​លើ​កម្លាំង​យោធា​ក្រោយ​រដ្ឋប្រហារ​បរាជ័យ​
ប្រធានាធិបតីទួគី លោក តាយីប អឺដូហ្គេន និងមន្ត្រីទួគី(រូបភាពពីChannel News Asia)

ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា វាគឺជាការសម្រេចរបស់លោក អឺដូហ្គេន ដើម្បីនាំយកកងទ័ពដាក់នៅក្រោមការគ្រប់គ្រងដ៏តឹងរឹងពីរដ្ឋាភិបាល បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេច។

ការផ្លាស់ប្ដូរនេះ បានកើតឡើង បន្ទាប់ពីបុគ្គលិកយោធាជាង ១៧០០នាក់ ត្រូវបានបណ្ដេញចេញនៅសប្ដាហ៍នេះ ដោយសារតែតួនាទីរបស់ពួកគេជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារមិនបានសម្រេច កាលពីថ្ងៃទី១៥ និង១៦ ខែកក្កដាកន្លងមកនេះ។

លោក អឺដូហ្គេន បានថ្លែងក្នុងកិច្ចសម្ភាសមួយកាលពីសប្ដាហ៍មុនថា ពួកយោធា ដែលជាកងទ័ពធំបំផុតរបស់សម្ព័ន្ធណាតូនោះ ត្រូវការឈាមថ្មី។ ក្នុងចំណោមទាហានត្រូវបានបណ្ដេញចេញនោះ ៤០ភាគរយ គឺជាឧត្ដមសេនីយ៍របស់ប្រទេសនេះ។

ប្រទេសទួគី បានចោទប្រកាន់បុព្វជិ Fethullah Gulen ថាជាមេខ្លោងនៃរដ្ឋប្រហារនេះ ដែលបណ្ដាលឲ្យមនុស្ស ២៣៧នាក់ស្លាប់ ហើយជាង ២ពាន់នាក់រងរបួស៕

ប្រភព៖ VOD

  • ទួ​គី​គ្រោង​បិទ​សាលា​យោធា​ដើម្បី​គ្រប់គ្រង​លើ​កម្លាំង​យោធា​ក្រោយ​រដ្ឋប្រហារ​បរាជ័យ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:កំសាន្ត
Tags: