ក្រុម​ចោរ​បិទ​មុខ​​ចូល​ប្លន់​ផ្ទះ​វេ​លុយ​វីង​ទាំង​ព្រលប់​ នៅ​​​កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ក្រុមចោរប្លន់បិទមុខ(រុំមុខជិត)មួយក្រុម មានគ្នាពី៥ទៅ៦នាក់ ប្រដាប់ដោយប្រើកាំភ្លើង៣ដើម បានធ្វើសកម្មភាពចូលប្លន់ម្ចាស់ផ្ទះវេលុយវីងមួយកន្លែង យកមាសប្រាក់អស់មួយចំនួនធំ កាលពីវេលាម៉ោង១៨និង១៥នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិរ៉ា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ក្រុម​ចោរ​បិទ​មុខ​​ចូល​ប្លន់​ផ្ទះ​វេ​លុយ​វីង​ទាំង​ព្រលប់​ នៅ​​​កំពង់ឆ្នាំង
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ក្រុមចោរខាងលើ បានចូលវាយប្លន់ម្ចាស់រងគ្រោះ ឈ្មោះ ហ៊ុយ ធី ភេទប្រុស អាយុ៣០ឆ្នាំ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយបានយកទ្រព្យសម្បត្តិមួយចំនួនធំ រួមមាន មាសចំនួន៤ជី លុយដុល្លារជាង១៨០០ដុល្លារ លុយខ្មែរប្រហែល៨លានរៀល និងកាតទូរស័ព្ទចំនួន៧០ដុល្លារ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវមុខសញ្ញាខាងលើ ដើម្បីតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

ប្រភព៖ kqube

  • ក្រុម​ចោរ​បិទ​មុខ​​ចូល​ប្លន់​ផ្ទះ​វេ​លុយ​វីង​ទាំង​ព្រលប់​ នៅ​​​កំពង់ឆ្នាំង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:ជីវិតនិងសង្គម
Tags: