វីដេអូ​ Costa ​លួច​ប្រាប់​ Ramos ថា​ចង់​ចេញ​ពី​ Chelsea

Diego Costa ​ខ្សែ​ប្រយុទ្ធ​ក្រុម​ Chelsea ​ត្រូវ​បាន​គេ​ថត​ជាប់​ពី​សកម្មភាព​សន្ទនា​គ្នា​​ជាមួយ​ខ្សែ​ការពារ​ Segio Ramos ថា​ក្លឹប​តោ​ខៀវ​​មិន​ព្រម​ឲ្យ​រូប​គេ​ចាក​ចេញ​ទៅ​ក្លឹប​ Atletico Madrid កាល​ពី​យប់​ម្សិល​មិញ។

 

វីដេអូ​ Costa ​លួច​ប្រាប់​ Ramos ថា​ចង់​ចេញ​ពី​ Chelsea

Segio Ramos (ឆ្វេង) និង​ Diego Costa (ពាក់​មួក) កំពុង​សន្ទនា​គ្នា

 

អំឡុង​ការ​ប្រកួត​មិត្តភាព​ដែល​ Real Madrid ឈ្នះ​ Chelsea ៣-២ នៅ​អាមេរិក​យប់​​ម្សិល​មិញ​ ​មាន​កាមេរ៉ា​ទូរទស្សន៍​អេស្ប៉ាញ​ជា​ច្រើន​ បាន​ចាប់​សកម្មភាព​របស់​ Costa ​ដែល​កំពុង​តែ​មាន​អនាគត​មិន​ច្បាស់​លាស់​ជាមួយ​ក្រុម​ Chelsea។ ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​រូប​នេះ​​ ​មិន​បាន​ចូល​លេង​សូម្បី​១​នាទី​ ក្នុង​២​ប្រកួត​ចុង​ក្រោយ​ ក្រោម​ការ​ដឹក​នាំ​របស់​អ្នកចាត់ការ​ថ្មី​ Antonio Conte។

 

ក្នុង​វីដេអូ​នោះ​ ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ មាន​អ្នកគាំទ្រ​ជា​ច្រើន​ បាន​ស្រែក​សួរ​ Costa ថា​ តើ​រូប​គេ​ត្រឡប់​ទៅ​ក្លឹប​ចាស់​ Atletico Madrid វិញ​ដែរ​ទេ? មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ Ramos ​ក៏​បាន​សួរ​​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ថា “ហេតុអ្វី​អ្នក​មិន​ទៅ (Atletico)?” ​ពេល​នោះ​ Costa បាន​ឆ្លើយ​តប​ថា “ពួកគេ​មិន​ឲ្យ​ខ្ញុំ​ចេញ”៕

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ 101GreatGoals