“How’s This” MV ថ្មី​របស់​ HyunA ស៊ី​អារម្មណ៍​ពេញ​មួយ​បទ

ការ​ទន្ទឹង​រង់ចាំ​របស់​អ្នក​គាំទ្រ​បាន​មក​ដល់ ដោយកាល​ពី​យប់មិញ​តារា​ចម្រៀង HyunA បាន​បញ្ចេញ​​​អាល់ប៊ុម​តូច​ថ្មី​របស់​ខ្លួន​ដែល​មាន​ចំណងជើង​ថា “A’wesome”  ដែល​ក្នុង​អាល់ប៊ុម​នោះ​មាន​ចម្រៀង​ដល់​ទៅ​៦​បទ។

 

“How’s This” MV ថ្មី​របស់​ HyunA ស៊ី​អារម្មណ៍​ពេញ​មួយ​បទ

 

ទន្ទឹម​នឹង​នេះ​ដែរ តារា​ស្រី​វ័យ​២៤​ឆ្នាំ​​​ក៏​បាន​បញ្ចេញ​វីដេអូ​ចម្រៀង​ចំណងជើង​ថា “How’s This” ដែល​ជា​បទ​មួយ​​ស្ថិត​នៅ​ក្នុង​អាល់ប៊ុម​ “A’wesome” ខាងលើ។ មុន​នឹង​ចេញ​បទ​នេះ​ HyunA បាន​បង្ហាញ​រូប​ក្ដៅ​សាច់​ជាច្រើន​សម្រាប់​ផ្សព្វផ្សាយ។ មិន​ខុស​គ្នា​ដែរ​ក្នុង​វីដេអូ​ចម្រៀង“How’s This” អតីត​សមាជិក​ 4Minute រូប​នេះ​បាន​បញ្ចេញ​ក្បាច់​រាំ​ដ៏​សិចស៊ី​និង​ឈុត​ស្រើបស្រាល​មួយ​ចំនួន​ អម​ដោយ​អ្នក​សម្ដែង​ស្រី​ប្រុស​ដែល​មាន​រាង​ស្អាត​ៗ​ជា​ច្រើន៕

 

តោះ​ ទស្សនា​ MV ថ្មី​របស់​ HyunA ខាងក្រោម៖

 

 

ចុចអាន៖លេច​មុខ​តារា​ម៉ូដែល Lilly លិឍ​ការ៉េម​យ៉ាង​ស៊ី​អារម្មណ៍​ក្នុង​ MVថ្មី Jay Park

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ soompi
​​