តារា​សម្ដែង ជើង​ចាស់​ម្នាក់​ស្លាប់ ព្រឹក​មិញ

តារា​សម្ដែង​ជើង​ចាស់ លោក ហង្ស ផល្លីមធុរ៉ា បាន​ទទួលមរណៈភាព​ហើយ កាល​ពី​​ម៉ោង៦ ព្រឹក​មិញ​ នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​សូវៀត ដោយ​ជំងឺ​​សាច់ដុំ​ក្នុង​ខួរ​ក្បាល ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី ​អ្នក​នាង ស្វែង សុជាតា ដែល​ជា​មិត្តភ័ក្ដិ​រួម​អាជីព។

 

តារា​សម្ដែង ជើង​ចាស់​ម្នាក់​ស្លាប់ ព្រឹក​មិញ

 

​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​គ្រួសារ លោក​ហង្ស ផល្លី​មធុរ៉ា មាន​​ជំងឺ​​សាច់ដុំ​ក្នុង​ខួរ​ក្បាល ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​ឧស្សាហ៍​ចូល​មក​សម្រាក​​ នៅ​មន្ទីរពេទ្យ​ជា​ច្រើន​លើក ។ តារា​សម្ដែង​រូប​នេះ​ ស្លាប់​ក្នុង​​​វ័យ ៥២ ​ឆ្នាំ។

 

តារា​សម្ដែង​ដែល​មាន​រហស្ស​នាម​ «ស្ដេច​អាប៉ោង» រូប​នេះ បាន​ចូល​សិល្បៈ​តាំង​ពី​ជំនាន់ លោក ខៃ ប្រសិទ្ធ ទេព រិនដារ៉ូ។ សពរបស់​លោក ហង្ស ផល្លីមធុរ៉ា ត្រូវ​បាន​ក្រុម​គ្រួសារ​​តម្កល់​ធ្វើ​​បុណ្យ​នៅ​វត្ត​​មួយ​ជិត ​ស្ថានីយ​ទូរទស្សន៍ CTN៕

 
តារា​សម្ដែង ជើង​ចាស់​ម្នាក់​ស្លាប់ ព្រឹក​មិញ

 

អត្ថបទ៖ ខុត សីហា ​​​​​