ក្រឡាប់​គោ​យន្ដ​កន្ត្រៃ រង​របួសធ្ងន់​ស្រាល​៥​នាក់

ខេត្តឧត្តរមានជ័យ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ ៥​នាក់​រង​របួសធ្ងន់ និង​ស្រាល ខណៈ​គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​ មាន​មនុស្ស​ជិះ​៤​នាក់ ខណៈ​បើកបរ​ចុះ​ពីលើ​កំពូលភ្នំ​ដងរែក​ជ្រុល​ចង្កូត​ធ្លាក់​ប្រឡាយ​ក្រឡាប់​។

ហេតុការណ៍​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​ ១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​ចំណោត​ចង្កេះភ្នំ ក្នុងភូមិ​ជប់​គគីរ ឃុំ​អំពិល ស្រុកបន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ​។

សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​ឳ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​នេះ បើកបរ​ឡើង​ភ្នំ​ដងរែក ដោយ​មាន​គោលបំណង​ទៅ​មាត់ច្រក​ទ្វារ តំបន់​ជប់​គគីរ​ទិញ​ មុខទំនិញ​យក​មក​ប្រើប្រាស់​។

នៅ​ពេល​ធ្វើ​ដំណើរ​ចះ​មក​វិញ​ស្រាប់តែ​គោ​យន្ត​នោះ បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ទៅ​ខាងស្តាំ​ដៃ ហើយ​ក្រឡាប់​បណ្តាល​ឳ្យ​មនុស្ស​៤​នាក់​រង​របួសធ្ងន់ និង​ស្រាល​៤​នាក់​។

មន្ត្រី​នគរបាល​ម្នាក់​បាន​ឳ្យ​ដឹង​ថា បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់ និង​ជួយ​ធ្វើការ​ដឹក​អ្នក​រង​របួស​ទាំង​៥​នាក់​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​ក្នុង​មណ្ឌល​សុខភាព​ស្រុក​បន្ទាយ​អំពិល​។

ជន​រង​គ្រោះ​ទី​១-​ឈ្មោះ ទន់ ម៉ៅ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ​ជា​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​របួសស្រាល ទី​២-​ឈ្មោះ លឿន អៀ​ត ភេទ​ស្រី​អាយុ​៦៥​ឆ្នាំ រង​របួសធ្ងន់ ទី​៣-​ឈ្មោះ ផេង អាត ភេទ​ស្រី អាយុ​៥៧​ឆ្នាំ រង​របួសធ្ងន់ ទី​៤-​ឈ្មោះ​ជៀប សំណាង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រង​របួសស្រាល និង​ទី​៥-​ឈ្មោះ ទាន់ ម៉ៅ ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ រង​របួសស្រាល ទាំង​៥​នាក់​រស់នៅ​ភូមិ​ការ​ណាំង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកមួយផ្សេងទៀត នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

បើតាមសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា រថយន្ដដែលបានក្រឡាប់នេះ ជាប្រភេទរថយន្ដដឹកភ្ញៀវទេសចរណ៍ ពាក់ស្លាកលេខសៀមរាប 3A-1285 ចំណែកជនរងគ្រោះជនជាតិចិន៣នាក់ ដែលរងរបួសធ្ងន់ធ្ងរនោះ ទី១ឈ្មោះ GUO MEIYING ភេទស្រី អាយុ៥៦ឆ្នាំ ទី២ឈ្មោះHUANG XIAOLING ភេទស្រី អាយុ៦២ឆ្នាំ និងទី៣ឈ្មោះ LIN XIANGFENG ភេទប្រុស អាយុ៥០ឆ្នាំ។

ក្រោយពេលកើតហេតុ អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល និងអ្នករងគ្រោះត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ដត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំធ្វើការដោះស្រាយ តាមនីតិវិធី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រឡាប់​គោ​យន្ដ​កន្ត្រៃ រង​របួសធ្ងន់​ស្រាល​៥​នាក់

ក្រឡាប់​គោ​យន្ដ​កន្ត្រៃ រង​របួសធ្ងន់​ស្រាល​៥​នាក់

ក្រឡាប់​គោ​យន្ដ​កន្ត្រៃ រង​របួសធ្ងន់​ស្រាល​៥​នាក់

ក្រឡាប់​គោ​យន្ដ​កន្ត្រៃ រង​របួសធ្ងន់​ស្រាល​៥​នាក់