ស្រវឹងស្រា ចុះបេះត្រកួន ក្នុងស្រះលង់ទឹកស្លាប់

ភ្នំពេញ ៖ ស្ត្រីម្នាក់រស់នៅក្នុងភូមិ អូរច្រាប ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ បានផឹកស្រាស្រវឹង ហើយបានចុះបេះត្រកួន ក្នុងស្រះទឹកក្រោយផ្ទះ បានបណ្ដាល ឲ្យលង់ទឹកស្លាប់តែម្ដង ។

លោកវរសេនីយ៍ត្រី កោ ស៊ុនកាន់ អធិការនគរបាលស្រុកសំឡូត បានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើ មានឈ្មោះ ហង្ស សៀប ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅក្រុម៩ ភូមិអូរច្រាប ឃុំសំឡូត ស្រុកសំឡូត ។ ដោយឆ្លងតាមការចុះពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ជនរងគ្រោះឈ្មោះ ហង្ស សៀប សមត្ថកិច្ចអាចសន្និដ្ឋានបានថាជនរងគ្រោះ ពិតជាត្រូវលង់ទឹកស្រះស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានគ្រួសារ យកទៅធ្វើពិធីបុណ្យសពតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន យ៉ាងអាណោចអាធ័ម ហើយត្រូវក្រុមគ្រួសារប្រទះឃើញ រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ ត្រង់ចំណុចស្ទឹងតូច ស្ថិតក្នុងភូមិកំពង់រការ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

មន្ត្រីនគរបាលស្រុកកណ្តៀង បានឲ្យដឹង​ថា កុមាររងគ្រោះទាំង២នាក់ ដែលជាបងប្អូនបង្កើតនឹងគ្នានោះ ទី១-ឈ្មោះ ព្រឹក ចាន់ដា ​អាយុ៥ឆ្នាំ និងទី២-ឈ្មោះ ព្រឹក ពេជ្រចិន្តា​ អាយុ២ឆ្នាំ មានឪពុកឈ្មោះ ហុង បូព្រឹក អាយុ៤៥ឆ្នាំ និងម្តាយឈ្មោះ ឃួន ចាន់ណា អាយុ៣៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

មន្ត្រីនគរបាលដដែល បានបន្ថែមថា​ មុនពេលកើតហេតុ កុមាររងគ្រោះទាំង២នាក់ បានចេញពីផ្ទះទៅលេងក្នុងទឹកស្ទឹងតូចខាងលើ ដោយយកដបទឹកក្រូចទៅលេងជាមួយ តាំងពីម៉ោង១២ថ្ងៃត្រង់មកម្លេះ ហើយក្រុមគ្រួសារបានបាត់យូរពេក ក៏ដើររកជាមួយប្រជាពលរដ្ឋ ស្រាប់តែប្រទះឃើញកុមាររងគ្រោះទាំង២នាក់ បានលង់ទឹកស្លាប់បាត់បង់ជីវិតទៅហើយ។

បច្ចុប្បន្ន សពកុមាររងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យ នៅគេហដ្ឋានតាមប្រពៃណី ក្នុងនោះដែរ​ក្រុមការងារ​សាខាកាកបាទក្រហម ខេត្តពោធិ៍សាត់ កំពុងចុះនាំយកអំណោយ ដើម្បីចូលរួមរំលែកទុក្ខជាមួយគ្រួសារសពផងដែរ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្រវឹងស្រា ចុះបេះត្រកួន ក្នុងស្រះលង់ទឹកស្លាប់

ស្រវឹងស្រា ចុះបេះត្រកួន ក្នុងស្រះលង់ទឹកស្លាប់