កម្មវិធីបញ្ចុះតម្លៃពិសេសពី ហាងCentral Mall រហូតដល់ ៦០% បានត្រឡប់មកវិញហើយ!

ភ្នំពេញ៖
នៅក្នុងឱកាសនេះដែរ ហាង Central Mall ក៏បានបញ្ចុះតម្លៃយ៉ាងសន្ធឹកសន្ធាប់ សម្រាប់អតិថិជន ដែលមានបំណងចង់រកមើលសម្លៀកបំពាក់ សម្រាប់ការធ្វើដំណើរកំសាន្ត។ ម៉ាកផលិតផលពីរ ដែលត្រូវបញ្ចុះតម្លៃ មានដូចជាម៉ាក Tactical 5.11 និងម៉ាក The North Face ។ សម្រាប់ម៉ាក Tactical 5.11 មានអាវរងារ និងអាវ Vest (អាវមនុស្សប្រុស) បើអ្នកទិញអាវពីរខាងលើនេះ នឹងមានការបញ្ចុះតម្លៃ ១០% និងផ្តល់ជូនឆ័ត្រម៉ាក Tactical 5.11១ភ្លាមៗ។ ចំពោះ The North Face វិញ គឺបញ្ចុះតម្លៃ រហូតដល់ ៥០%។ ពិសេសសម្រាប់អ្នកដែលមាន កាតសមាជិក គឺបញ្ចុះតម្លៃ ១០% ពីលើការបញ្ចុះតម្លៃនេះថែមទៀត។

ការបញ្ចុះតម្លៃដ៏អស្ចារ្យ នឹងធ្វើឡើងចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ផងដែរ។
គួរបញ្ជាក់ផងដែរ ហាង Central Mall ជាហាងមួយ ដែលធ្វើឲ្យអ្នកមានទំនុកចិត្ត ក្នុងការជ្រើសរើស នូវម៉ាកទំនិញពិតៗ​ ១០០ភាគរយ ពីប្រទេសក្រៅ ជាមួយនឹងគុណភាពល្អថែមទៀត។ ហាងដ៏ល្បីល្បាញ Central Mall អាចនាំអ្នក ទៅកាន់ភាពស្រស់ស្អាត​ជាមួយនឹងសម្លៀកបំពាក់ និងសម្ភារៈជាច្រើនម៉ាក ក្នុងការធ្វើដំណើរកំសាន្ត នៅតាមខេត្ត និងបណ្តាប្រទេសជាច្រើនបាន។
គួបផ្សំនឹងម៉ាកផលិតផលពិតៗ និងសម្លៀកបំពាក់គ្រប់ម៉ូត ក្នុងហាង Central Mall នេះដែរ គឺពិតជាអាចធ្វើឲ្យអ្នករីករាយ និងជឿជាក់ក្នុងដំណើរកំសាន្តរបស់អ្នក ជាមួយនឹងមានភាពថ្នៃថ្នូរ និងទាន់សម័យ។ ក្នុងនោះដែរ ហាង Central Mall មានម៉ាកល្បីៗ ដូចជា Samsonite American Tourister Tactical 5.11 The North Face និងម៉ាក Victorinox ហើយម៉ាកទាំងអស់នេះ មានផលិតផលជាច្រើនដូចជា វ៉ាលីស កាបូបស្ពាយ សម្លៀកបំពាក់គ្រប់ម៉ូតទាំងនារី ទាំងបុរស នាឡិកា ស្បែកជើង សំរាប់អតិថិជនប្រើប្រាស់ ជាលក្ខណៈបែបធ្វើដំណើរកំសាន្ត បំពេញភារៈកិច្ចការងារ ធ្វើដំណើរបែបផ្សងព្រេង និងបែបទាហាន ប៉ូលិស ជាដើម។

ប្រិយមិត្ត ក៏អាចស្វែងរកហាង Central Mall បាន​ ដែលមានអាស័យដ្ឋាន នៅកាច់ជ្រុង ខាងលិចផ្សារធំថ្មី ហើយសម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០២៣ ៩៦៦ ៣០០ ឬហ្វេសប៊ុក Central Mall- Phnom Penh  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត