​ប្រាក់ សុវណ្ណារ៉ា ​ព្យាករ​​លទ្ធផល​​​​ការពារ​ជាតិ និង​ភ្នំពេញ​ក្រោន​ល្ងាច​នេះ​

​លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​ក្លឹប​បាល់ទាត់​​បឹង​កេត​អង្គរ ​​បាន​ព្យាករ​ការ​​ប្រកួត​រវាង​ភ្នំពេញ​ក្រោន និង​ក្រសួង​ការពារ​ជាតិ ​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ​គ្នា​ជា​ភាគ​រយ​ខ្ពស់​បំផុត​តាម​ការ​គិត​របស់​លោក​ សម្រាប់​ជំនួប​សប្ដាហ៍​ទី១៤ នៃ​​​​​​ក្របខ័ណ្ឌ​លីគ​កំពូល​របស់​កម្ពុជា​​ នៅ​កីឡដ្ឋាន​ RSN ​វេលា​ម៉ោង៦:០០​នាទី​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ BTV ។

 

​ប្រាក់ សុវណ្ណារ៉ា ​ព្យាករ​​លទ្ធផល​​​​ការពារ​ជាតិ និង​ភ្នំពេញ​ក្រោន​ល្ងាច​នេះ​លោក​ ប្រាក់ សុវណ្ណារ៉ា

 

លោក​ ប្រាក់ សុវណ្ណារ៉ា បាន​ឲ្យ​ដឹង​ថា ក្រសួង​ការពារ​ជាតិ​បច្ចុប្បន្ន​ជា​ក្រុម​ខ្លាំង ​​ហើយ​ថែម​ទាំង​មាន​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូរ៉េខាងជើង​​ល្អ​​ៗ​ជួយ​ពួក​​គេ ​​ប៉ុន្តែ​លោក​ក៏​ជឿ​ជាក់​ថា ភ្នំពេញ​ក្រោន​​ពេល​នេះ​​កំពុង​មាន​ការ​ប្រែប្រួល​ទៅ​រក​ភាព​ខ្លាំង​ច្រើន ​ជាង​កាល​​​ដើម​រដូវ​កាល។

 

​លោក​បន្ត​ថា បើ​គិត​ទៅ​លើ​គុណភាព​ប្រយុទ្ធ​ក្លឹប​ពីរ​នេះ​មាន​ប្រហាក់​ប្រហែល​គ្នា។ ​ក្លឹប​ក្រសួង​​ការពារ​ជាតិ​មាន​កីឡាករ​មក​ពី​កូរ៉េខាងជើង ខណៈ​​​ភ្នំពេញ​ក្រោន​មាន​​ Bisan Georg ​ចាប់​ដៃ​គូ​ជា​មួយ​​កីឡាករ​​មក​ពី​​កូរ៉េខាងត្បូង​​ ដែល​គុណភាព​ប្រយុទ្ធ​របស់​ក្លឹប​ពីរ​នេះ​អាច​និយា​យ​បាន​ថា ស្មើ​គ្នា​​ទើប​លោក​គិត​ថា ការ​ប្រកួត​រវាង​ក្លឹប​ពីរ​នេះ​ នឹង​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ​គ្នា​។

 

​ក្រៅ​ពី​ការ​ប្រកួត​រវាង​គូ​នេះ​ក៏​មាន​ការ​ប្រកួត​រវាង​មួយ​គូ​ទៀត​គឺ​ជា​ការ​ជួប​គ្នា​រវាង​ក្លឹប​ ណាហ្គាវើល ប៉ះ​​ក្លឹប​​វេស្ទើន​ភ្នំពេញ​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​វេលា​ម៉ោង៦:០០​ដូច​គ្នា​​៕

 

​ប្រាក់ សុវណ្ណារ៉ា ​ព្យាករ​​លទ្ធផល​​​​ការពារ​ជាតិ និង​ភ្នំពេញ​ក្រោន​ល្ងាច​នេះ​ក្រុមភ្នំពេញ​ក្រោន​

 ​ប្រាក់ សុវណ្ណារ៉ា ​ព្យាករ​​លទ្ធផល​​​​ការពារ​ជាតិ និង​ភ្នំពេញ​ក្រោន​ល្ងាច​នេះ​ក្រុម​ក្រសួង​ការពារ​ជាតិ​

 ​ប្រាក់ សុវណ្ណារ៉ា ​ព្យាករ​​លទ្ធផល​​​​ការពារ​ជាតិ និង​ភ្នំពេញ​ក្រោន​ល្ងាច​នេះ​

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​