កម្លោះសង្ហារ Mick បង្អួតសាច់ដុំទាក់ចិត្តក្រមុំៗ មើលហើយចង់លង់!

ថៃ៖ លោក Mick Tongraya គឺជាតារាសម្តែងវ័យក្មេង និងមានទេព្យកោសល្យពី កំណើតម្នាក់ ដែលត្រូវបានគេស្គាល់ថាជា តារាប្រុសមួយដួង ដែលមានសាច់ដុំ តឹងណែនហាប់ដូចជា Super Man នៅក្នុងសុបិន្តរបស់នារីជាច្រើននាក់។ ព្រោះតាំងពី ដើមមក គេគឺជាមនុស្សម្នាក់ ដែលចូលចិត្តការហាត់ប្រាណតំឡើងសាច់ដុំ មិនថាជាប់ រវល់មមាញឹកនឹងការងារសិល្បៈយ៉ាងណាឡើយ។ Mick មានកម្ពស់១.៨៩ ស.ម ដែលអាចទាក់ទាញនារីៗជាច្រើនរូប ឱ្យធ្លាក់ទៅក្នុងអន្លង់ស្នេហ៍បានយ៉ាងងាយ ហើយក្រៅពីនេះ Mick ត្រូវបានគេផ្តល់ងារឱ្យថែមទៀតផងថា គឺជាវីរៈបុរសនៅក្នុង ចិត្តរបស់ស្រីៗនៅទូទាំងប្រទេស។

បច្ចុប្បន្នសម្រាប់លោក Mick Tongraya កំពុងតែមានការទាក់ទងឱ្យទៅថតសម្តែងខ្សែ ភាពយន្តជាច្រើនរឿងបន្តបន្ទាប់គ្នា ដែលនេះហើយគឺជាមូលហេតុនាំឱ្យកម្លោះសង្ហារ ដោយសារសាច់ដុំវ័យក្មេងម្នាក់នេះ ខិតខំប្រឹងប្រែងហាត់ប្រាណយកសាច់ដុំណាស់ ជារៀងរាល់ថ្ងៃ គឺក្នុងគោលបំណងដើម្បីបង្អួតសម្រស់ ទៅដល់អ្នកគាំទ្ររបស់ខ្លួនផង ជាពិសេសគឺក្រមុំៗតែម្តង អាចនិយាយបានថាឃើញហើយច្បាស់ជាលង់ស្នេហ៍ មិនខាន។ 

កម្លោះវ័យ២៣ឆ្នាំនេះ គឺជាកូនកាត់ថៃ-ដាណឺម៉ាក ដែលបច្ចុប្បន្នកំពុងមានកេរ្តិ៍ឈ្មោះ បោះសម្លេងកាន់តែខ្លាំងឡើងៗ នៅក្នុងសង្គមសិល្បៈថៃ។ មិនតែប៉ុណ្ណោះតារាសម្តែងភាពយន្តរូបនេះ ក៏ធ្លាប់បានសម្តែងនៅក្នុងខ្សែភាពយន្តបែបកំប្លែងដែរ និងបានទទួលចុះហត្ថលេខាកុងត្រាលើកិច្ចសន្យា សម្តែងជាមួយក្រុមហ៊ុនល្បីៗបន្តបន្ទាប់ មកជាច្រើន។ ហើយអ្វីដែលសំខាន់នោះ មិនថាយ៉ាងណាក្តី Mick ក៏ត្រូវបាន ទស្សនិកជនជាច្រើននាក់ទទួលស្គាល់ ថែមទាំងលាន់មាត់សរសើគ្រប់ៗថា គឺជាតារាប្រុសមួយដួងដែលសម្រស់ស្រស់ស្អាត និងជាតារាដែលមានសាច់ដុំរឹងមាំល្អ គួរឱ្យចាប់អារម្មណ៍មិនចាញ់តារាប្រុសផ្សេងៗឡើយ​ ក្នុងចំណោមកំពូលSuper Star ល្បីៗឈ្មោះប្រចាំនៅប្រទេសថៃ។ ហើយនាពេលថ្មីៗនេះ Mick ក៏បានបង្ហាញសម្រស់ សាច់ដុំខ្លួននៅលើមាត់សមុទ្រផងដែរនៅក្នុងឱកាស សម្រាកលំហែរកាយ និងនៅតាម បណ្តាការថតស្ពតពាណិជ្ជកម្ម ព្រមទាំងការថតសម្តែងផ្សេងៗទៀត។ ចង់ដឹងថា Mickមានសាច់ដុំស្រស់ស្អាតខ្លាំងកម្រិតណាទស្សនារូបភាពខាងក្រោម៖

ប្រភព ៖
បរទេស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload