ខ្សែប្រយុទ្ធ Gameiro ចុះហត្ថលេខា៤ឆ្នាំជាមួយ Atletico ពីក្លិប Sevilla

ខ្សែប្រយុទ្ធអន្តរជាតិបារាំង Kevin Gameiro បានចូលរួមជាមួយនឹងក្លិប Atletico Madrid ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំពីក្លិបស្ថិតក្នុងក្របខ័ណ្ឌ La Liga ដូចគ្នាគឺ Sevilla។ នេះបើយោងទៅតាមការប្រកាសរបស់ក្រុមម្ចាស់ជើងឯករងនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុនមួយនេះកាលពីថ្ងៃសៅរ៍។

Gameiro

Gameiro វ័យ២៩ឆ្នាំ បានរកគ្រាប់បាល់បញ្ចូលទី៦៧គ្រាប់ក្នុងរយៈពេល៣ឆ្នាំនៅឯក្លិប Sevilla ហើយបើទោះបីមិនមានសេចក្តីលម្អិតស្តីពីហិរញ្ញវត្ថុនៃការផ្ទេរនេះ ត្រូវបានទម្លាយឲ្យដឹងក៏ដោយ ប៉ុន្តែ បណ្តាញសារព័ត៌អេស្ប៉ាញមានបានចេញផ្សាយថា Atletico បានចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះក្នុងតម្លៃខ្លួន៣២លានអឺរ៉ូ (ស្មើនឹង៤២លានដុល្លារអាមេរិក)។ Atletico បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិប Atletico Madrid និង Sevilla FC បានឈានដល់ការព្រមព្រៀងគ្នាមួយសម្រាប់ការផ្ទេរ Kevin Gameiro មកកាន់ក្លិបរប់សយើង។

ខ្សែប្រយុទ្ធរូបនេះ ដែលនឹងចុះហត្ថលេខារយៈពេល៤រដូវកាលនោះ នឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ាធឌ្រីដនៅល្ងាចនេះ»។ ការផ្ទេរនេះនឹងបំពេញជាផ្លូវការ ក្នុងពេលដែលកីឡាករបារាំងរូបនេះបានទទួលការត្រួតពិនិត្យសុខភាពដោយជោគជ័យ»។ ការចូលរួមរបស់ Gameiro អាចនឹងបញ្ចប់ក្តីសង្ឃឹមរបស់ក្រុម Atletico ក្នុងការនាំយកខ្សែប្រយុទ្ធ Diego Costa ពីក្លិប Chelsea វិញ។ លោក Antonio Conte អ្នកចាត់ការទូទៅរបស់ក្លិប Chelsea បានឲ្យដឹងកាលពីចុងក្រោយមុនថា៖ «Diego Costa គឺជាកីឡាកររបស់យើង»៕

ប្រភពព័ត៌មាន៖ The Guardian

The post ខ្សែប្រយុទ្ធ Gameiro ចុះហត្ថលេខា៤ឆ្នាំជាមួយ Atletico ពីក្លិប Sevilla appeared first on CamboSport.