Origi ក្លាយជាតារាឆ្នើម ខណៈ Liverpool ផ្តួល AC Milan ក្នុង Champions Cup

គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី២ពីសំណាក់ខ្សែប្រយុទ្ធ Divock Origi និង Roberto Firmino បានជួយឲ្យក្រុម Liverpool ទទួលជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុម AC Milan ក្នុងការប្រកួតមិត្តភាពដណ្តើមពាន International Champions Cup របស់ពួកគេក្នុងរដ្ឋ California។ ក្រុមរបស់លោក Jurgen Klopp បានស្តារមុខមាតពីការរងបរាជ័យក្រោមស្នាដៃក្រុម Chelsea កាលពីថ្ងៃពុធ តាមរយៈការដណ្តើមបានជ័យជម្នះដ៏កក់ក្តៅលើក្រុមរបស់អ៊ីតាលី នៅឯកីឡដ្ឋាន Levi’s Stadium ក្នុងទីក្រុង Santa Clara។

Origi

Liverpool ដែលដាក់ឲ្យ James Milner លេងក្នុងតំបន់ការពារស្លាប បានគ្រប់គ្រងស្ទើរតែទាំងស្រុងក្នុងតង់ទី១ ខណៈដែលខ្សែប្រយុទ្ធចំណូលថ្មី Sadio Mane មានឱកាសជាច្រើន និងស្ទើរតែបានជួយឲ្យខ្សែបម្រើ Philippe Coutinho និងខ្សែប្រយុទ្ធ Daniel Sturridge រកគ្រាប់បាល់បំប៉ោងសំណាញ់ទីទៅហើយក្នុងការបញ្ជូនបាល់ឆ្លងរបស់គេ។ ខ្សែប្រយុទ្ធ Sturridge ក៏មានឱកាសស៊ុតបាល់សម្តៅទីផងដែរនៅជិតបញ្ចប់តង់ទីមួយ ប៉ុន្តែ ត្រូវបានសង្គ្រោះ ខណៈដែលមិត្តក្រុមអង់គ្លេសរបស់គេ Adam Lallana បានស៊ុតបាល់រំលងរបារទី។ Firmino និង Origi បានស្ថិតក្នុងចំណោមកីឡាករដែលត្រូវបានដាក់ឲ្យចូលលេងក្នុងតង់ទី២ ហើយ Origi បានរកគ្រាប់បាល់បើកឆាកនៅនាទី ទី៩ នៅមុនពេល Firmino បានបន្ថែមការនាំមុខរបស់ក្រុមនៅរយៈពេល១៧នាទីចុងក្រោយ៕

ប្រភពព័ត៌មាន៖ The Guardian

The post Origi ក្លាយជាតារាឆ្នើម ខណៈ Liverpool ផ្តួល AC Milan ក្នុង Champions Cup appeared first on CamboSport.