ខុន​ដូ​ប្រណិត​ៗ​នៅ​ជាយ​ក្រុង​ នឹង​ជួយ​លើក​មុខ​មាត់​តំបន់​ទាំង​នោះ​មាន​តម្លៃ​ដី​ធ្លី

តំបន់​ដែល​មាន​តម្លៃ​ខ្លាំង ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ទី​តាំង​ដែល​មាន​ភាព​ទាក់​ទាញ។ ការ​អភិវឌ្ឍ​ដោយ​ចាប់​ផ្ដើម​ពី​ការ​រៀប​ចំ​ប្រព័ន្ធ​លូ ភ្លើង ផ្លូវ បូក​រួម​ទាំង​អគារ​ប្រណិត​ៗ ខុន​ដូ និង​តំបន់​កម្សាន្ត​ផ្សេង​ៗ​នៅ​ជាយ​ក្រុង ត្រូវ​បាន​អ្នក​ជំនាញ​យល់​ថា ក៏​ជា​ចំណែក​ជួយ​ពន្លឿន​ឲ្យ​តម្លៃ​ដី​ធ្លី​នៅ​ទី​នោះ​ឡើង​ថ្លៃ​បាន​ដែរ។

 

ខុន​ដូ​ប្រណិត​ៗ​នៅ​ជាយ​ក្រុង​ នឹង​ជួយ​លើក​មុខ​មាត់​តំបន់​ទាំង​នោះ​មាន​តម្លៃ​ដី​ធ្លី

 

 

ជា​ធម្មតា តំបន់​ដែល​មាន​ការ​អភិវឌ្ឍ​ដោយ​សំណង់​ធំ​ៗ​ឬ ខុន​ដូ ម្ចាស់​គម្រោង​តែង​រៀប​ចំ​ឲ្យ​ទី​តាំង​នោះ​យ៉ាង​ណា​មាន​ភាព​ទាក់​ទាញ ដោយ​ត្រូវ​មាន​ប្រព័ន្ធ​ផ្លូវ​ធ្វើ​ដំណើរ​ងាយ​ស្រួល ព្រម​ទាំង​តំបន់​កម្សាន្ត​ទៀត​ផង។ ជាក់​ស្ដែង នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Sky Land លោក ស្រី ចាន់​ថន កំពុង​បង្កើត​គម្រោង​ខុន​ដូ​នៅ​វិហារសួគ៌ ប្រាប់​ថា លោក​មិន​មែន​ផ្តោត​តែ​លើ​ការ​សាង​សង់​ខុន​ដូ​នោះ​ទេ តែ​ក៏​រួម​ចំណែក​អភិវឌ្ឍ​តំបន់​នេះ​ក្លាយ​ជា​អនាគត​ទី​ក្រុង​ថ្មី​ថែម​ទៀត។

 

 

លោក​បន្ត​ថា តំបន់​នោះ​ជា​តំបន់​ថ្មី ដូច្នេះ​ការ​អភិវឌ្ឍ​ក៏​ថ្មី ដែល​ត្រូវ​មាន​រៀប​ចំ​ប្រព័ន្ធ​ផ្លូវ​ឲ្យ​រីក​ធំ មាន​ប្រព័ន្ធ​លូ ប្រព័ន្ធ​ភ្លើង ដើម្បី​រួម​ចំណែក​ភាព​កក​ស្ទះ​ចរាចរណ៍​ផង​ដែរ។ លើស​ពី​នេះ គម្រោង​របស់​លោក​មាន​សួន​ច្បារ​បៃតង​ខ្ចី ក្លឹប​កម្សាន្ត កន្លែង​ក្មេង​លេង ធ្វើ​ឲ្យ​ទី​តាំង​នៅ​តំបន់​ត្រើយ​ម្ខាង​នេះ​កាន់​តែ​មាន​ភាព​ទាក់​ទាញ។

 

 

ជាមួយ​គ្នា​នេះ​ លោក​ជំទាវ អ៊ុត ម៉ាលី អគ្គ​ទេសាភិបាល​រដ្ឋ​ធនាគារ​ជាតិ​កម្ពុជា បាន​បញ្ចេញ​ទស្សនៈ​ថា នា​អនាគត​តំបន់​វិហារសួគ៌​ជាយ​ក្រុង​នេះ​នឹង​ក្លាយ​ជា​តំបន់​ដី​ឡើង​ថ្លៃ។

 

ខុន​ដូ​ប្រណិត​ៗ​នៅ​ជាយ​ក្រុង​ នឹង​ជួយ​លើក​មុខ​មាត់​តំបន់​ទាំង​នោះ​មាន​តម្លៃ​ដី​ធ្លី

 

“វា​ជា​អនាគត​នៃ​ការ​អភិវឌ្ឍ​ប្រណិត​នៃ​គម្រោង​ទីក្រុង​រណប​មួយ​ដែល​មាន​លំ​នៅ​ដ្ឋាន​លំដាប់​អន្តរជាតិ ផ្លូវ​ទំនើប​និង​ផ្ដល់​សុវត្ថិភាព…ចាប់​ផ្ដើម​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់​ដែល​មាន​ផ្លូវ​ធំ ទូលាយ ដោយ​មាន​ឱកាស​ធ្វើ​ឲ្យ​តំបន់​នោះ​មាន​ផា​សុក​ភាព​ជាង​នៅ​តំបន់​ផ្សេង​ទៀត”។ លោក ជំទាវ​បញ្ជាក់។

 
បន្ថែម​ពី​លើ​នេះ នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន Sky Land ក៏​គូស​បញ្ជាក់​ថា ពី​មុន​ទួល​សង្កែ គឺ​ជា​តំបន់​បឹង​ត្រកួន ហើយ​តំបន់​ផ្លូវ​ជា​សុ​ផា​រ៉ា​ក៍​ពុំ​ទាន់​មាន​ការ​អភិវឌ្ឍ​អ្វី​ទេ។ តែ​បច្ចុប្បន្ន តំបន់​ជាយ​ក្រុង​ទាំង​នេះ បាន​ក្លាយ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស មាន​រោង​ចក្រ រី​ឯ​តម្លៃ​ដី​ធ្លី​ក៏​មាន​សន្ទុះ​ផង​ដែរ៕

 

ខុន​ដូ​ប្រណិត​ៗ​នៅ​ជាយ​ក្រុង​ នឹង​ជួយ​លើក​មុខ​មាត់​តំបន់​ទាំង​នោះ​មាន​តម្លៃ​ដី​ធ្លី

 

 

សូមអាន៖   អ្នក​ជំនាញ​ថា អ្នក​ចង់​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ គួរ​ឈប់​រង់ចាំ​ទៀត​ទៅ

 

 

អត្ថបទ៖ លឹម សុ​នា