តិច​និក​សម្រក​ទម្ងន់​នៅ​ការិយាល័យ​ត្រឹម ១៥ នាទី​

6 Videos


ការធ្វើលំហាត់ប្រាណសម្រកទម្ងន់រយៈពេល ១៥ នាទី នៅការិយាល័យគឺមានអំណោយផលល្អសម្រាប់បុរសដុះក្បាលពោះដែលចង់បញ្ចុះទម្ងន់ និង ចង់ឲ្យមានរាងសង្ហា ។

-ចលនាពត់ស្មា

P9

តិច​និក​សម្រក​ទម្ងន់​នៅ​ការិយាល័យ​ត្រឹម ១៥ នាទី​

យកសៀវភៅបញ្ជីលេខទូរស័ព្ទ ឬ វត្ថុអ្វីមួយដែលមានទម្ងន់ប្រហាក់ប្រហែលដាក់ចូលក្នុងកាបូបយួរ ដៃ បន្ទាប់មកក្រោកឈរ ហើយដៃម្ខាងចាប់កាន់ដៃកាបូបដោយចាប់ផ្តើមធ្វើចលនាលើកដល់ចំណុចចង្កេះហើយបន្តលើកមកដល់ត្រង់ស្មា និង ទម្លាក់ចុះវិញ ។ ត្រូវផ្លាស់ប្តូរពីដៃស្តាំមកដៃឆ្វេង ដោយដៃម្ខាងៗត្រូវធ្វើចលនាលើកដាក់ដូចគ្នានេះឱ្យបាន ៣០ ដង ព្រោះមានប្រសិទ្ធភាពអាចរំញោចដល់សាច់ដុំកំភួនដៃឱ្យកាន់តែមានភាពរឹងមាំ ។

តិច​និក​សម្រក​ទម្ងន់​នៅ​ការិយាល័យ​ត្រឹម ១៥ នាទី​

-ចលនាអោនងើបដងខ្លួនអាវ៉ង់«ក»
ដៃទាំងពីរច្រត់លើកម្រាលឥដ្ឋ ដោយធ្វើចលនាឱន ងើបៗឱ្យបាន ២០ ដង ។ ចលនានេះធ្វើឱ្យសាច់ដុំដើមដៃកាន់តែរឹងមាំ ។

តិច​និក​សម្រក​ទម្ងន់​នៅ​ការិយាល័យ​ត្រឹម ១៥ នាទី​

-ចលនាអោនងើបដងខ្លួន
មិនខុសពីចលនា ‘ក” នោះឡើយប៉ុន្តែគ្រាន់តែបន្ថែមការហ្វឹកហាត់ឱ្យកាន់តែខ្លាំងក្លាប៉ុណ្ណោះ ដោយត្រូវគងនិងសណ្តូកជើងទាំងពីរនៅលើតុមួយដែលមានកម្ពស់ប្រហាក់ប្រហែលកៅអីរួច ហើយចាប់ធ្វើចលនាឱនងើបៗឱ្យបាន ១០ ដង ។ ចលនាបែបនេះធ្វើឱ្យសាច់ដុំកំភួនដៃរឹងមាំ ។

ក្រោកឈរដៃម្ខាងចាប់កាន់វត្ថុមួយដែលមានទម្ងន់សមល្មមរីឯដៃម្ខាងទៀតលើកដាក់លើកញ្ចឹង-ក ។ យួរវត្ថុមានទម្ងន់ចុះក្រោមហើយដងខ្លួនក៏ពត់ពេនទៅខាងដៃយួរវត្ថុ ។ ធ្វើចលនាដូចគ្នានេះសាចុះសាឡើងឱ្យបានច្រើនដងនិងផ្លាស់ប្តូរចលនាពីឆ្វេងទៅស្តាំពីស្តាំទៅឆ្វេង ។

-ចលនាពត់ខ្លួន
ឈរកន្ធែកជើងទាំងពីរឱ្យស្មើចន្លោះស្មាទាំងសងខាងដៃម្ខាងកាន់កៅអីបន្ទាប់មកបន្ទន់ជង្គង់ ទៅមុខ ហើយទ្រេតចង្កេះយឺតៗមកខាងក្រោយ ។ ត្រូវរក្សាឥរិយាបថនេះឱ្យបានយូរបន្តិចរហូតទាល់តែអស់កម្លាំងទើបឈប់ ។ លំហាត់ប្រាណបែបនេះគឺអាចធ្វើឱ្យសាច់ដុំភ្លៅខាងមុខមានភាពរឹងមាំនិងកម្ចាត់ជាតិខ្លាញ់នៅត្រង់ត្រគាក ៕
តិច​និក​សម្រក​ទម្ងន់​នៅ​ការិយាល័យ​ត្រឹម ១៥ នាទី​

  • តិច​និក​សម្រក​ទម្ងន់​នៅ​ការិយាល័យ​ត្រឹម ១៥ នាទី​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:សម្រស់