ក្រុង​តូក្យូ​​ ​​​ជ្រើស​រើស​បាន​​​​អភិបាល​ក្រុង​​​​ជា​ស្ត្រី​លើក​ដំបូង​​ក្នុង​ប្រវត្តិសាស្ត្រ

​​​​លោក​​ស្រី​​ Yuiko Koike ​​ជា​​អតីត​​​​រដ្ឋ​មន្ត្រី​​ក្រសួង​ការពារ​ជាតិ​​​ និ​ង​​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ​​ត្រូវ​បាន​​គេ​បោះ​ឆ្នោត​ជ្រើស​​រើស​​​​​ឲ្យ​​ជាប់​ជា​​អភិបាល​​​ទីក្រុង​​តូក្យូ​​​​​​ជា​ស្ត្រី​​លើក​​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ​​​​​​​កាល​ពី​ថ្ងៃ​​អាទិត្យ​ម្សិលមិញ។​

 

ក្រុង​តូក្យូ​​ ​​​ជ្រើស​រើស​បាន​​​​អភិបាល​ក្រុង​​​​ជា​ស្ត្រី​លើក​ដំបូង​​ក្នុង​ប្រវត្តិសាស្ត្រ

 

​​​​​​អភិបាល​​ក្រុង​​ថ្មី​​មាន​វ័យ​ ៦៤ឆ្នាំ​រូប​នេះ ​នឹង​​ត្រូវ​​​​ដោះ​ស្រាយ​​បញ្ហា​​ប្រឈម​​​ធំ​បំផុត​​មួយ​​​ គឺ​​​​​​​​រៀបចំ​​​​​​​​​​​​​​​​​​ផ្នែក​ហិរញ្ញវត្ថុ​​​​ ​ដើម្បី​​​ទទួល​​​​កីឡា​អូឡាំពិក​​នៅ​​​​​​ឆ្នាំ​​ ២០២០​​ខាង​មុខ​។ ​​​លោក​​ស្រី​​បាន​​​​សន្យា​ប្រាប់​​​អ្នក​​គាំ​ទ្រ​ថា​​ “​ខ្ញុំ​​នឹង​ដឹក​នាំ​​ទី​ក្រុង​តូក្យូ​​​តាម​បែប​​​នយោបាយ​​​​​​ថ្មី​​​មិន​ធ្លាប់​មាន ជា​​​ក្រុង​តូក្យូ​​ដែល​​អ្នក​​មិន​​ដែល​ឃើញ​​ដូច​ពេល​នេះ”។

 

គួរ​​បញ្ជាក់​ថា ​​អតីត​​អភិបាល​ក្រុង​​​​​​​តូក្យូ​ ២​រូប​ ចុង​​​​ក្រោយ​​​ត្រូវ​បង្ខំ​​​លាលែង​ចេញ​​ពី​​តំណែង​​​​ ដោយ​សារ​រឿង​​អាស្រូវ​​ទាក់​​ទង​​នឹង​ការ​​​រៀប​ចំ​​ទទួល​​​កីឡា​អូឡាំពិក​នេះ។ ​

 

ការ​បោះ​​ឆ្នោត​​​កាល​ពី​ថ្ងៃ​អាទិត្យ​​ម្សិលមិញ​​កើត​មាន​ឡើង​ ​បន្ទាប់​ពី​​អភិបាល​ក្រុង​​​មុន​​លោក​ Yoichi Masuzoe លាលែង​តំណែង​​​​​កាល​ពី​ខែ​កក្កដា​​​​​​ ក្រោយ​​រង​​ការ​រិះគន់​​​យ៉ាង​ចាស់​ដៃ​​​​​​​​​​​​​​​​រឿង​​​​​ប្រើ​ប្រាស់​​ថវិកា​ជាតិ​​​​​​​ចំណាយ​​​លើ​ការ​​ដើរ​កម្សាន្ត​ ​សិល្បៈ​ និង​​ទិញ​សៀវភៅ​​​​​​រឿង​កំប្លែង​​ឲ្យ​កូន​របស់​គាត់។​​​​​​​​​​​​​​​

 

​​​ចំណែក​​​​អតីត​​អភិបាល​ក្រុង​មុន​​នឹង​​ម្នាក់​ទៀត​​ គឺ​លោក​ Naoki Inose ​​បាន​លាលែង​ដោយ​សារ​​​​​​​រឿង​អាស្រូវ​​​​​​ចាយ​លុយ​​​មិន​ត្រឹម​ត្រូវ​​កាល​​ឆ្នាំ​ ២០១៣ ​ក្រោយ​​​ក្រុង​តូក្យូ​​​ឈ្នះ​​សិទ្ធិ​​​ទទួល​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​កីឡា​អូឡាំពិក​​​នេះ។

 

​​​អ្វី​​​គួរ​ឲ្យ​កត់​សម្គាល់​​ ចាប់​តាំង​ពី​​​​ទីក្រុង​​តូក្យូ​​​​​​ត្រៀម​រៀប​ចំ​​​​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​​​​​​ឆ្នាំ​​២០២០​ ​​​​គេ​​តែង​​តែ​​សង្កេត​​ឃើញ​​​​​​​មាន​​រឿង​អាស្រូវ​​​លើ​​​ការ​​ចំណាយ​​​ហួស​​កម្រិត ​ផ្នែក​​រដ្ឋបាល​​​ជួប​​​​​បញ្ហា និង​​​​ការ​សាង​សង់​​​​ត្រូវ​បាន​ពន្យារពេល​​​​រហូត​។

 

កិច្ចការ​​​​ដំបូង​មួយ​​​របស់​​​​​អភិបាល​ក្រុង​​ថ្មី​​​ពេល​នេះ ​គឺ​ត្រូវ​​ធ្វើ​ដំណើរ​​​​​ទៅ​កាន់​​​​ទីក្រុង​​ Rio ​ប្រទេស​ប្រេស៊ីល​​​ នៅ​​​ចុង​ខែ​សីហា​​​នៃ​​កីឡា​អូឡាំពិក​ ២០១៦​ ​​​ដើម្បី​ទទួល​​យក​ទង់ជាតិ​​​អូឡាំពិក​​​​សម្រាប់​​​ប្រទេស​​ជា​ម្ចាស់​​ផ្ទះ​វេន​បន្ទាប់​៕​​​​​​​​​​​​

 

ក្រុង​តូក្យូ​​ ​​​ជ្រើស​រើស​បាន​​​​អភិបាល​ក្រុង​​​​ជា​ស្ត្រី​លើក​ដំបូង​​ក្នុង​ប្រវត្តិសាស្ត្រ

 

ក្រុង​តូក្យូ​​ ​​​ជ្រើស​រើស​បាន​​​​អភិបាល​ក្រុង​​​​ជា​ស្ត្រី​លើក​ដំបូង​​ក្នុង​ប្រវត្តិសាស្ត្រ

 

ក្រុង​តូក្យូ​​ ​​​ជ្រើស​រើស​បាន​​​​អភិបាល​ក្រុង​​​​ជា​ស្ត្រី​លើក​ដំបូង​​ក្នុង​ប្រវត្តិសាស្ត្រ

 

 

ចុចអាន៖ តារា​សិច​ជប៉ុន​លេច​មុខ​លើ​ក្រប​សៀវភៅ​​គណិតវិទ្យា​នៅ​ថៃ

ចុចអាន៖ នៅ​ជប៉ុន​មាន​​​ក្រុមហ៊ុន​ផលិត​ស្បែក​ជើង​ដាក់​កាមេរ៉ា​ថត​ឈុត​ក្នុង​ស្រីៗ​ទៀត

 

ប្រែ​សម្រួល៖ ឡេង​ ភារុណ
ប្រភព៖ Japantimes