ជីដូនពិការភ្នែក និងចៅកំព្រា២នាក់កំពុងដង្ហោយស្វែងរក ជំនួយបន្ទាន់ ព្រោះអត់អាហារបរិភោគ និងផ្ទះធ្លុះធ្លាយពុកផុយ ពិបាករស់នៅបំផុត

ខេត្តត្បូងឃ្មុំៈ លោកយាយមេម៉ាយ ពិការភ្នែក រស់នៅជាមួយចៅចំនួន២ នាក់ ក្នុងខ្ទម ទ្រុឌទ្រោម ធ្លុះធ្លាយ កំពុងដង្ហើយស្វែងរក ជំនួយបន្ទាន់ព្រោះគាត់និងចៅកំពុងអត់អាហារនិងប្រាក់ដើម្បីចិញ្ចឹមជីវិតខ្លួនគាត់និង ចៅផង។ហើយលោកយាយបាន លើកដៃសំពះសុំឱ្យ សម្តេច តេជោហ៊ុន សែន និងសម្តេច គតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ព្រមទាំងឯកឧត្ដម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាសប្បុរសជន ទាំងអស់ មេត្តា ជួយផ្តល់ អំណោយ និងថវិកា ជួយដល់រូបគាត់ ដោយសេចក្ដី អាណិតអាសូរផង ព្រោះពេលនេះរូបលោកយាយកំពុង អស់សង្ឃឹម ក្នុងការចិញ្ចឹម ជីវិតខ្លួនគាត់និងចៅទាំងពីរ របស់គាត់ ក្នុងការរកម្ហូបអាហារ និងប្រាក់ដើម្បីឱ្យចិញ្ចឹមនិងឱ្យចៅសិក្សារៀនសូត្រ ទៅពេលខាងមុខទៀត។

ជីដូនពិការភ្នែក និងចៅកំព្រា២នាក់កំពុងដង្ហោយស្វែងរក ជំនួយបន្ទាន់ ព្រោះអត់អាហារបរិភោគ និងផ្ទះធ្លុះធ្លាយពុកផុយ ពិបាករស់នៅបំផុត

លោកយាយ បានរៀបរាប់ប្រាប់ថា លោកយាយឈ្មោះ ជន លី អាយុ៦៩ ឆ្នាំ ពិការភ្នែកទាំងសងខាង រស់នៅជាមួយចៅ២ នាក់នៅក្នុងផ្ទះខ្ទមទ្រុឌទ្រោម និងធ្លុះធ្លាយ ពុកផុយ ស្ថិតនៅភូមិឈើទាលជ្រុំ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ កំពុងស្វែងរកជំនួយបន្ទាន់ព្រោះគាត់និងចៅ ពុំមាន ម្ហូបអាហារ បរិភោគ ហើយនិងផ្ទះ ពុកផុយ ធ្លុះធ្លាយពិបាករស់នៅ។ចំណែកម្ហូបអាហារ លោកយាយ បានពី ញាតិជិតខាង គេឱ្យអង្ករ និងប្រាក់តិចតួច ជួនហូបឆ្អែតនិងជួនហូបមិនឆ្អែតហើយ នៅពេលចំអិន ម្ហូប ចៅរបស់គាត់ជាអ្នកដាំសយកមកហូប្ល គាត់បានត្រឹម ប្រាប់ឱ្យចៅធ្វើតាមតែប៉ុណ្ណោះ ព្រោះគាត់ពិការភ្នែក ។

លោកយាយ បានរៀបរាប់ប្រាប់ឱ្យដឹងថា រូបគាត់ បានពិការ ភ្នែករយៈពេល៣ ឆ្នាំមកហើយ ។

លោកយាយគាត់ជាស្ត្រីមេម៉ាយមានកូនស្រីចំនួន ២ នាក់បានបែកបាក់ គ្នាជាមួយប្តី ហើយ ទៅរកស៊ី នៅស្រុកឆ្ងាយ ជាយូរឆ្នាំមក ហើយ ក្នុងនោះក៏ មានកូនស្រីម្នាក់របស់ គាត់ទៅ ធ្វើការនៅស្រុកថៃ។

សព្វថ្ងៃគាត់រស់នៅ ជាមួយនឹងចៅ ចំនួន២ នាក់ គឺ ទី១ចៅស្រី ឈ្មោះ ជង្រុក ឡូន អាយុ៨ ឆ្នាំជាសិស្សរៀនថ្នាក់ទី៣ និងចៅប្រុស ឈ្មោះ ជង្រុក ជៀន អាយុ៥ ឆ្នាំ ហើយលោកយាយ គ្មានក្តីសង្ឃឹម ត ទៅទៀត ទេគឺមានតែ លើកដៃ សំពះសូមឱ្យ សម្តេច តេជោ ហ៊ុន សែន និងសម្តេច គតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហើយនិងសប្បុរសជននានា មេត្តាជួយ ផ្តល់ អំណោយ ផ្សេងៗ ដល់ រូបគាត់និងចៅផង ព្រោះមានតែ សម្តេច តេជោ ហ៊ុន សែន និងសម្តេច គតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង សប្បុរសជននោះទេ ទើប អាចជួយ ដល់រូបគាត់ និងចៅៗ របស់គាត់ បាន ៕ វណ្ណៈ

ជីដូនពិការភ្នែក និងចៅកំព្រា២នាក់កំពុងដង្ហោយស្វែងរក ជំនួយបន្ទាន់ ព្រោះអត់អាហារបរិភោគ និងផ្ទះធ្លុះធ្លាយពុកផុយ ពិបាករស់នៅបំផុត ជីដូនពិការភ្នែក និងចៅកំព្រា២នាក់កំពុងដង្ហោយស្វែងរក ជំនួយបន្ទាន់ ព្រោះអត់អាហារបរិភោគ និងផ្ទះធ្លុះធ្លាយពុកផុយ ពិបាករស់នៅបំផុត ជីដូនពិការភ្នែក និងចៅកំព្រា២នាក់កំពុងដង្ហោយស្វែងរក ជំនួយបន្ទាន់ ព្រោះអត់អាហារបរិភោគ និងផ្ទះធ្លុះធ្លាយពុកផុយ ពិបាករស់នៅបំផុត

ប្រភព ៖ nokorwatnews

  • ជីដូនពិការភ្នែក និងចៅកំព្រា២នាក់កំពុងដង្ហោយស្វែងរក ជំនួយបន្ទាន់ ព្រោះអត់អាហារបរិភោគ និងផ្ទះធ្លុះធ្លាយពុកផុយ ពិបាករស់នៅបំផុត已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:ជីវិតនិងសង្គម
Tags: