កូនប្រុសថ្លើធំបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឪពុកម្ដាយ និងបង្ករបួសស្នាមដល់អ្នកដទៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្ដឹង

ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់ ដែលមានឪពុកជាមន្ត្រីយោធាក្នុងកងពល២១ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ចាប់ឃាត់ខ្លួនភ្លាមៗតាមពាក្យបណ្ដឹងរបស់អាណាព្យាបាល និងបុរសម្នាក់ទៀត ដែលជាទាហានក្នុងកងពល ពេលដែលជនសង្ស័យបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ក្នុងគ្រួសារ និងបង្ករបួសស្នាមដល់បុរសម្នាក់ទៀតដែលជាទាហានក្នុងកងពលនោះ។

ហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣១ កក្កដា ២០១៦ នៅភូមិស្លាបក្តោង ឃុំជប់ ស្រុក-ខេត្តត្បូងឃ្មុំ ។

លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា បុរសចិត្តខ្លាំងមានឈ្មោះអ៊ិន វឌ្ឍនៈ ហៅ ទីន អាយុ២៨ឆ្នាំ ឪពុកជាមន្ត្រីយោធា ម្តាយជាអ្នកលក់ដូរក្នុងបន្ទាយយោធា មានទីលំនៅក្នុងភូមិកើតហេតុ ដែលជនសង្ស័យបានធ្វើសកម្មភាពអុកឡុក វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ បណ្តាលឲ្យខូចខាតអស់មួយចំនួនធំ និងបានធ្វើសកម្មភាព ចាប់ក្រៀកកឈ្មោះស្វាយ សំខាន់ ភេទប្រុស អាយុ៤៩ឆ្នាំ ជាមន្ត្រីយោធាក្នុងកងពលនោះ ដែលកំពុងហូបបាយនៅលើគ្រែ បណ្តាលឲ្យដាច់ផ្ងារធ្លាក់ចុះដី រងរបួសស្រាល ។

កូនប្រុសថ្លើធំបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឪពុកម្ដាយ និងបង្ករបួសស្នាមដល់អ្នកដទៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្ដឹង

ក្រោយពីកើតហេតុ អាណាព្យាបាល និងជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ចាប់ឃាត់ខ្លួនជនបង្កភ្លាមៗតែម្ដង ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ កំពុងតែសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំចាត់ការតាមនីតិនៃច្បាប់ ៕ វណ្ណៈ

កូនប្រុសថ្លើធំបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឪពុកម្ដាយ និងបង្ករបួសស្នាមដល់អ្នកដទៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្ដឹង កូនប្រុសថ្លើធំបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឪពុកម្ដាយ និងបង្ករបួសស្នាមដល់អ្នកដទៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្ដឹង កូនប្រុសថ្លើធំបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឪពុកម្ដាយ និងបង្ករបួសស្នាមដល់អ្នកដទៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្ដឹង

ប្រភព ៖ nokorwatnews

 

  • កូនប្រុសថ្លើធំបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឪពុកម្ដាយ និងបង្ករបួសស្នាមដល់អ្នកដទៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្ដឹង已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:កំសាន្ត
Tags: