អតីត​អ្នក​សម្របសម្រួល​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ស្នើ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​កម្ពុជា

ន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងតំណាងរាស្ត្របក្សកាន់អំណាចច្រានចោលការអំពាវនាវរបស់អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោក ហ្គារ៉េត អេវ៉ាន (Gareth Evans) ដែលចង់អោយអន្តរជាតិដាក់សម្ពាធកម្ពុជា ដើម្បីអោយស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានប្រសើរ។

លោក ហ្គារ៉េត អេវ៉ាន ដែលធ្លាប់ជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (Paris) អំពាវនាវអោយអន្តរជាតិដាក់សម្ពាធលើកម្ពុជា លើសពីនេះ លោក អេវ៉ាន ថែមទាំងបានអំពាវនាវអោយមានទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលផង។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងតំណាងរាស្ត្របក្សកាន់អំណាចហៅការលើកឡើងរបស់លោក ហ្គារ៉េត អេវ៉ាន ថាមិនបានយល់ដឹងពីស្ថានភាពពិតប្រាកដនៅកម្ពុជា។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការវាយតម្លៃតែងប្រែប្រួលតាមទស្សនៈរៀងៗខ្លួន មិនថាបុគ្គល ឬប្រទេសណាឡើយ។ លោកថា ការអំពាវនាវអោយអន្តរជាតិដាក់សម្ពាធ ឬទណ្ឌកម្មណាមួយជារឿងគួរអោយខ្មាសអៀនសម្រាប់ជននោះទៅវិញទេ៖ «»។

កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បានចុះផ្សាយថា លោក ហ្ការ៉េត អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បាននិយាយនៅក្នុងវេទិកាគោលនយោបាយរៀបចំដោយសមាគមគោលនយោបាយអាស៊ី និងប៉ាស៊ីហ្វិក ថា សហគមន៍អន្តរជាតិមិនបានធ្វើគ្រប់គ្រាន់ក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលទេចំពោះទំហំនៃការរំលោភសិទ្ធិមនុស្ស ដែលបន្តអូសបន្លាយជាច្រើនឆ្នាំមកហើយ។ លោកបានចោទរដ្ឋាភិបាលថា មើលការខុសត្រូវចំពោះការដណ្ដើមយកដីធ្លី ការកាត់បន្ថយសេរីភាពបញ្ចេញមតិ និងការប្រើអំពើហិង្សា។ លោកបាននិយាយទៀតថា ឃាតកម្មថ្មីៗនេះលើលោក កែម ឡី អ្នកវិភាគនយោបាយមានសញ្ញាសម្គាល់ជាឃាតកម្មនយោបាយ តែជាអកុសលមិនមានភស្តុតាងច្បាស់លាស់ថា រដ្ឋាភិបាលជាប់ពាក់ព័ន្ធនៅក្នុងរឿងនេះទេ។ លោក អ៊ីវ៉ាន បានផ្ដល់យោបល់ឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធអតិបរមាទៅលើរដ្ឋាភិបាល ដើម្បីធានាថា ការបោះឆ្នោតជាតិនាឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។

តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការលើកឡើងរបស់លោក ហ្គារ៉េត អេវ៉ាន ពុំឆ្លុះបញ្ចាំងពីស្ថានភាពពិតនៅកម្ពុជាឡើយ។ លោកថា ទាំងរដ្ឋាភិបាល ទាំងគណបក្សប្រជាជន អាចពិចារណាបានតែចំពោះការផ្ដល់មតិយោបល់ណាដែលសមស្របនឹងស្ថានភាពកម្ពុជាបច្ចុប្បន្ន៖ «»។

លោក ហ្គារ៉េត អេវ៉ាន ធ្លាប់ដើរតួនាទីសំខាន់ក្នុងដំណើរបញ្ចប់សង្គ្រាមស៊ីវិលកម្ពុជា។ លោកធ្លាប់ត្រូវមន្ត្រីគណបក្សប្រជាជនកម្ពុជា ចាត់ទុកថា ជាបិតាកម្ពុជា ដោយលោកធ្លាប់ការពាររដ្ឋាភិបាលលោក ហ៊ុន សែន នៅលើឆាកអន្តរជាតិអស់ជាច្រើនឆ្នាំ៕

ប្រភព៖ RFA


Related Posts