គូស្នេហ៍​មួយ​នេះ រួមរ័ក្ស​ភិសម័យ​លើ​ឆ្នេរ​ខ្សាច់ នៅ​ប៊ែលហ្សិក

គូស្នេហ៍ពីរនាក់ស្ត្រីបុរសនេះ ពិតជាចង់ធ្វើអី ស្រេចនឹងចិត្តមែន! នៅលើឆ្នេរខ្សាច់ «Blankenberge» ភាគ​ខាង​ជើង​​​នៃ​ប្រទេស​ប៊ែលហ្សិក អ្នកទាំងពីរដែលទប់ចំណង់លែងបាន បាន​បើក​ឆាក​ប្រយុទ្ធ នៅ​កណ្ដាល​វាល​យ៉ាង​ត្រេក​ត្រអាល បើសូម្បីមនុស្សនៅជុំវិញ ថតបាន​ជា​វីដេអូ ក៏ពួកគេ​មិន​ចាប់​អារម្មណ៍​អ្វី​សោះ។
ឈុតឆាកស្រើបស្រាល ប្រព្រឹត្តិឡើងដោយគូស្នេហ៍ពីរនាក់ នៅលើឆ្នេរខ្សាច់ជាសាធារណៈ។

ជំនោរសមុទ្រក្នុងរដូវក្ដៅ ដែលបក់មកដ៏ត្រសៀកៗ ពិតជាបង្កភាពត្រេកត្រអាល រហូតធ្វើឲ្យគូស្នេហ៍ទាំង​ឡាយ អត់ទ្រាំមិនបានអញ្ចឹងឬ? ជាហេតុការណ៍ ដែលបានកើតឡើង កាលពីដើមសប្ដាហ៍កន្លងទៅ នៅលើឆ្នេរខ្សាច់ «Blankenberge» ស្ថិតនៅភាគខាងជើង នៃប្រទេសប៊ែលហ្សិក។

អ្នកនៅក្នុងហេតុការណ៍នោះ មានច្រើននាក់ ព្រោះវាជាកន្លែងសាធារណៈ។ ប៉ុន្តែ គេអាចរាប់បានតួឯក​​សំខាន់ៗ​ចំនួន​តែបីនាក់ប៉ុណ្ណោះ៖ ពីរនាក់ (ស្រីម្នាក់ប្រុសម្នាក់) កំពុងសម្រេចកាម និងម្នាក់ទៀត កំពុង«លួច»​ថត​ សកម្ម​ភាព​របស់​អ្នក​ទាំង​ពីរ ជាវីដេអូ។

បន្ទាប់ពីថតបានរួច ម្ចាស់វីដេអូបានយករូបភាព ដែលខ្លួនថតបាន ទៅបង្ហោះនៅលើគណនីហ្វេសប៊ុក «Knokke» របស់​ខ្លួន ជាមួយនឹងសំណេរអមថា៖ «Shame on you (ភាពអាម៉ាសរបស់អ្នកឯង)»។ វីដេអូ ត្រូវ​បាន​គេ​ចែក​រំលែកយ៉ាងសន្ធឹកសន្ធាប់ និងបន្ថែមបន្ថយ​ដោយពាក្យរិះគន់ខ្លាំងក្លា ទៅកាន់ជនប្រព្រឹត្តិកាម ជា​សាធារណៈ​ទាំង​ពីរ​រូប។

ប៉ុន្តែម្ចាស់វីដេអូ ក៏មិនរួចខ្លួនដែរ។ គេបានរិះគន់អ្នក​ដែលលួច​ថតវីដេអូ​នេះ​ថា ហេតុអ្វីមិនរាយការណ៍ ប្រាប់​នគរបាល? តាមច្បាប់របស់ប្រទេសប៊ែលហ្សិក បានចែងឡើងថា ជនដែលប្រព្រឹត្តិអំពើអនាចារ ជា​សាធារណៈ​របៀបនេះ នឹងទទួលបានការផាកពិន័យមួយធ្ងន់ធ្ងរ ហើយអាចរងការផ្ដន្ទាទោស ដាក់ពន្ធនាគារ ពី៨ថ្ងៃ ទៅ​ដល់​១ឆ្នាំ​នោះ​ទៀត៕