អង្គការ​​​សហ​​​ប្រជាជាតិ​​ផ្ដល់​សិទ្ធិ​​ជ្រកកោន​បណ្ដោះ​អាសន្ន​​ដល់​សកម្មជន​​បង​ប្អូន​​ភ្លោះ​​នៅ​​​​​​​​ថៃ​​​

យុវជនកម្ពុជា ពីរនាក់បងប្អូនត្រូវបានអង្គការសហប្រជាជាតិផ្ដល់សិទ្ធិជ្រកកោនបណ្ដោះអាសន្ននៅក្នុងប្រទេសថៃ បន្ទាប់ពីរត់ភៀសខ្លួនពីប្រទេសកម្ពុជា កាលពីដើមខែនេះ ដោយនិយាយថា ពួកគេព្រួយបារម្ភខ្លាចមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ខ្លួនដោយសារតែខ្លួនធ្លាប់ជួបពិភាក្សាជាមួយលោក កែម ឡី អ្នកវិភាគនយោបាយប៉ុន្មានថ្ងៃមុនពេលលោកត្រូវគេធ្វើឃាត។ បងប្អូនភ្លោះ ជុំ ហួ និង ជុំ ហួត ដែលបានចាប់ផ្ដើមធ្វើការងារជាច្រើនដើម្បីបុព្វហេតុសិទ្ធិមនុស្ស និងបរិស្ថានក្នុងរយៈពេលពីរបីឆ្នាំមកនេះ បានជិះយន្តហោះទៅក្រុងបាងកក កាលពីថ្ងៃទី១៤ ខែកក្កដា។ ពួកគេនិយាយថា ខ្លួនគ្មានសុវត្ថិភាពឡើយនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីបានផ្ដល់បទសម្ភាសន៍កាលពីថ្ងៃទី១០ ខែកក្កដា នៅប៉ុន្មានម៉ោងបន្ទាប់ពីលោក កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងស្តាម៉ាតមួយកន្លែងនៅរាជធានីភ្នំពេញ ដោយរំឭកពីបុរសបីនាក់ដែលពួកគេនិយាយថាបានឃ្លាំមើលសកម្មភាពរបស់ខ្លួន ខណៈខ្លួនជួបពិភាក្សាជាមួយលោក កែម ឡី នៅស្តាម៉ាតខាងលើនេះរយៈពេលពីរថ្ងៃមុននោះ។ កាលពីម្សិលមិញ ជុំ ហួត បាននិយាយពីប្រទេសថៃថា ការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ក្នុងទីក្រុងបាងកក បានចេញកាតជ្រកកោណដល់ពួកគេដែលមានសុពលភាព១ឆ្នាំ បន្ទាប់ពីពួកគេបានជួបជាមួយបុគ្គលិកអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ។ យុវជនរូបនេះនិយាយទៀតថា “មានជន បរទេសម្នាក់ និងអ្នកបកប្រែខ្មែរម្នាក់ ពួកគាត់បានសម្ភាសពួកយើងប្រហែល២ម៉ោង។ UNHCR បានសម្ដែងការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ពួកយើង ហើយបានប្រាប់ពួកយើងពីកន្លែងដែលត្រូវស្នាក់នៅ និងកន្លែងដែលត្រូវទៅសម្រាប់ហេតុផលសន្តិសុខ។ UNHCR បានចេញកាតពីរដោយឡែកពីគ្នាឱ្យពួកយើង”។ យុវជនរូបនេះបានផ្ញើឲ្យអ្នកយកព័ត៌មាននូវរូបថតកាតទាំងពីរដែលបានចេញកាលពីថ្ងៃពុធ ដោយមានរូបថតពួកគេ និងកាលបរិច្ឆេទផុតកំណត់រយៈពេល១ឆ្នាំគិតចាប់ពីពេលនេះទៅ។ នៅខាងខ្នងកាតនេះសរសេរថា “អ្នកកាន់កាតនេះគឺជាបុគ្គលសំខាន់របស់ UNHCR ដែលត្រូវបានចុះឈ្មោះ និងកត់ត្រាទុកអនុលោមទៅតាមអាណត្តិមហាសន្និបាតអង្គការសហប្រជាជាតិរបស់ខ្លួន ហើយមិនគួរត្រូវបានបញ្ជូនទៅប្រទេសដើមកំណើតរបស់គាត់វិញដោយគ្មានការស្ម័គ្រចិត្តឡើយ។ សូមថ្លែងអំណរគុណបំផុតចំពោះការផ្ដល់ជំនួយណាមួយដល់អ្នកកាន់កាតនេះ”។ ជុំ ហួត បាននិយាយថា “នៅទីនេះខ្ញុំមានអារម្មណ៍សុវត្ថិភាព ព្រោះកាតទាំងពីរសម្រាប់ខ្ញុំ និងបងប្អូនរបស់ខ្ញុំមានន័យយ៉ាងខ្លាំង ព្រោះវាការពារយើង ហើយវាមានន័យថា យើងត្រូវបានផ្ដល់សិទ្ធិជ្រកកោនបណ្ដោះអាសន្ននៅក្នុងប្រទេសថៃ។ មានកាតនេះ ខ្ញុំអាចទៅប៉ុស្តិ៍ប៉ូលិសថៃ ដើម្បីស្នើសុំជំនួយហើយប៉ូលិសថៃ អាចជួយទាក់ទងទៅ […]

The post អង្គការ​​​សហ​​​ប្រជាជាតិ​​ផ្ដល់​សិទ្ធិ​​ជ្រកកោន​បណ្ដោះ​អាសន្ន​​ដល់​សកម្មជន​​បង​ប្អូន​​ភ្លោះ​​នៅ​​​​​​​​ថៃ​​​ appeared first on The Cambodia Daily.