ត្រលប់​មក​ពី​រំដោះ​គ្រោះ​នៅ​វត្ត ជួប​ខ្មោច​ព្យាបាទ​តាម​ផ្លូវ

ពូ​ភក្ត្រ​ជា​គ្រូ​នៅ​សាកលវិទ្យាល័យ ដោយសារ​គាត់​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ក៏​ត្រូវ​ដូរ​ការងារ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​អគារ​សិក្សា​វិញ។ លោក​គ្រូ​ម្នាក់​នេះ បាន​ត្រូវ​បណ្ដាសា​ដ៏​កាច​សាហាវ​របស់​ក្មេង​ស្រី​ម្នាក់ ហើយ​បណ្ដាសា​នោះ​បាន​ធ្លាក់​ទៅ​លើ​កូន​ស្រី​ច្បង​របស់​គាត់ រហូត​ធ្វើ​ឱ្យ​នាង​បាន​បាត់បង់​ជីវិត​ទៅ ទាំង​មិន​បាន​ដឹង​ខ្លួន​ថា​បាន​ធ្វើ​កំហុស​អ្វី​ឡើយ។

 

ត្រលប់​មក​ពី​រំដោះ​គ្រោះ​នៅ​វត្ត ជួប​ខ្មោច​ព្យាបាទ​តាម​ផ្លូវ

 

នៅ​រាត្រី​បណ្ដាសា​ចូល​មក​ដល់ កូន​ស្រី​ម្នាក់​ទៀត​របស់​គ្រូ​ភក្ត្រ​ ក៏​មាន​សភាព​ដូច​កូន​ស្រី​ច្បង​កាល​ពី​លើក​មុន។ ដោយ​ដឹង​មុន​ទាន់​ពេល គាត់​អាច​ការពារ​ជីវិត​កូន​ស្រី​ឆ្លង​ផុត​យប់​ដ៏​គួរ​ឱ្យ​ខ្លាច តែ​វិញ្ញាណ​អាក្រក់​នៅ​តែ​តាម​ព្យាបាទ​នាង​មិន​លែង​ឡើយ។ លោក​គ្រូ​បាន​នាំ​កូន​ស្រី​ទៅ​ជួប​នឹង​ព្រះ​សង្ឃ ដើម្បី​ឱ្យ​ព្រះសង្ឃ​ជួយ​សង្គ្រោះ​ជីវិត​ និង​ដោះ​បណ្ដាសា​កុំ​ឱ្យ​កើត​មាន​តទៅ​ទៀត។

 

គ្រោះ​មិន​ទាន់​អស់ នៅ​តាម​ផ្លូវ​ត្រលប់​មក​ពី​វត្ត​វិញ ក៏​បាន​ជួប​នឹង​ខ្មោច​នោះ​នៅ​តាម​ផ្លូវ​ដដែល។ តើ​វិញ្ញាណ​ចង​អាឃាត​មិន​ខ្លាច​បារមី​ព្រះ​សង្ឃ​អង្គ​នោះ​ទេ​ឬ? តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​បន្ត​ទៀត?

 

ទាំង​អស់​នេះ​មាន​នៅ​ក្នុង​រឿង​ «បណ្ដាសា​រាត្រី​រនោច» នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ ព្រហស្បតិ៍​ សប្ដាហ៍​នេះ

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ