រដ្ឋាភិបាលរិះគន់ភាពអយុត្តិធម៌នៃការឆ្លើយតបអំពីសមុទ្រចិនខាងត្បូង

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានមានប្រសាសន៍ កាលពី ម្សិលមិញថា ប្រទេសកម្ពុជាបានទទួលរងការប្រព្រឹត្តចំពោះដោយមិនត្រឹម ត្រូវពីសំណាក់ប្រទេសអាស៊ានមួយ ចំនួន និងសមាជិកនៃបណ្ដាញព័ត៌មាន ដែលបានបន្ទោសដោយខុសលើប្រទេសនេះថា បានធ្វើឱ្យរាំងស្ទះ ដល់សេចក្ដីថ្លែងការណ៍តំបន់ទាក់ទិននឹងសាលក្រមសមុទ្រចិនខាងត្បូងនាពេលថ្មីៗនេះ។ ថ្លែងនៅសន្និសីទកាសែតមួយនៅឯការិយាល័យរបស់ក្រសួងក្នុងទីក្រុងភ្នំពេញ លោក ប្រាក់ សុខុន បាន ការពារ នូវអ្វីដែលលោកបានចាត់ទុកថា ជាឯករាជ្យភាព និងអព្យាក្រឹតភាពរបស់ប្រទេសកម្ពុជាក្នុងស្ថានការណ៍ ដ៏តានតឹង។ លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា “បញ្ហាសមុទ្រចិនខាងត្បូងនេះ សភាពការណ៍វាបានដុនដាប ជាពិសេសបន្ទាប់ពីតុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍បានចេញសេចក្ដីសម្រេចរបស់ខ្លួនកាលពីថ្ងៃទី១២ខែកក្កដាកន្លងទៅនេះ ធ្វើឱ្យភាគីមួយចំនួនស្រែកថា ខ្លួនបានទទួលជោគជ័យ ភាគីមួយចំនួនទៀតស្រែកថា បដិសេធអីអ៊ីចឹងទៅ”។ លោក សុខុន បានមានប្រសាសន៍ថា ក្រុមអ្នកការទូត និងបណ្ដាញព័ត៌មានបានចោទប្រទេសកម្ពុជាថា បានធ្វើ ឱ្យរាំងស្ទះក្នុងសេចក្ដីថ្លែងការណ៍អាស៊ាន ដែលចេញកាលពីថ្ងៃច័ន្ទ ដែលយោងទៅលើសាលក្រមខែកក្កដា ដោយតុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍មានមូលដ្ឋាននៅទីក្រុងឡាអេ។ តុលាការបានច្រានចោលការទាមទារ សិទ្ធិកាន់កាប់សមុទ្រចិនខាងត្បូងទាំងស្រុងរបស់ចិន ដែលជំទាស់ដោយប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី […]

The post រដ្ឋាភិបាលរិះគន់ភាពអយុត្តិធម៌នៃការឆ្លើយតបអំពីសមុទ្រចិនខាងត្បូង appeared first on The Cambodia Daily.