តារា​កំប្លែង​ជន​ជាតិ​នីហ្សេរីយ៉ា​ត្រូវ​បាន​បដិសេធមិន​ឱ្យ​ចូល​កម្ពុជានៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​​​ភ្នំពេញ

លោក Idisi Akpobome ជាតារាកំប្លែងជនជាតិនីហ្សេរីយ៉ាដែលមានគម្រោងមកសម្តែងនៅក្នុងរាជធានីភ្នំពេញនៅចុងសប្តាហ៍នេះបាននិយាយថា លោកត្រូវបានបដិសេធមិនឲ្យចូលប្រទេសកម្ពុជាកាលពីថ្ងៃសៅរ៍បន្ទាប់ពីមិនព្រមបង់ប្រាក់សំណូកចំនួន១.០០០ដុល្លារដល់មន្ត្រីអន្តោប្រវេសន៍នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ មន្ត្រីអន្តោប្រវេសន៍ជាន់ខ្ពស់ម្នាក់បានបញ្ជាក់អះអាងពីការបញ្ជូនលោក Akpobomeទៅទីក្រុងគួឡាឡាំពួវិញកាលពីព្រឹកថ្ងៃសៅរ៍ ប៉ុន្តែ បដិសេធថា បុគ្គលិកនៅអាកាសយានមិនបានទាមទារប្រាក់សំណូកទេ។ និយាយពីប្រទេសម៉ាឡេស៊ីកាលពីម្សិលមិញ តារាកំប្លែងរូបនេះដែលគេស្គាល់ថា Idisi Akposបាននិយាយលោកបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង១០ និង៤០នាទីព្រឹកថ្ងៃសៅរ៍ ដើម្បីមកសម្តែងនៅ Meta House នៅយប់នោះ និងនៅ Redeemed Christian Church of God កាលពីព្រឹកម្សិលមិញ។ លោក Akpobome បាននិយាយថា “អ្វីៗបានកើតឡើងលឿនណាស់” ដោយពន្យល់ថានៅពេលលោកមកដល់លោកត្រូវបានឱ្យទៅម្ខាង ហើយធ្វើការសាកសួរ។ លោកបានបន្តថា មន្ត្រីអន្តោប្រវេសន៍មួយក្រុមមានគ្នា៤នាក់បានថតចម្លងលិខិតឆ្លងដែនរបស់លោក ហើយបានសួរលោកពីមូលហេតុដែលលោកធ្វើដំណើរមកប្រទេស កម្ពុជា ហើយមានប្រាក់ប៉ុន្មាន ហើយថែមទាំងបាននាំលោកទៅកន្លែងATM ដើម្បីឆែកមើលតុល្យភាពធនាគាររបស់លោក។ លោកបានថ្លែងថា ត្រង់ចំណុចមួយ គេបានសុំឲ្យលោកបង់ប្រាក់១.០០០ដុល្លារក្នុងការចូលប្រទេសនេះ។ លោក Akpobome បាននិយាយថា លោកទទួលបានទិដ្ឋាការរយៈពេល៣ខែនៅស្ថានទូតកម្ពុជាក្នុងទីក្រុងគួឡាឡាំពួ បានកក់សំបុត្រទៅមកសម្រាប់ថ្ងៃច័ន្ទ និងបានកក់បន្ទប់សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញសម្រាប់ពីរយប់។ លោកបាននិយាយថា លោកបានធ្វើដំណើរមកដោយមានប្រាក់៥០ដុល្លារអាមេរិក និងប្រាក់ប្រហែល៣.០០០រីងគីតម៉ាឡេស៊ី(ប្រហែល៧៥ដុល្លារ) ព្រមទាំងប្រាក់បន្ថែមនៅក្នុងប័ណ្ណឥណទានពីរទៀត។ ប៉ុន្តែ ទាំងអស់េនះមិនគ្រប់គ្រាន់សម្រាប់ក្រុមមន្ត្រីអន្តោប្រវេសន៍ទេ ហើយលោកបានសម្រេចជិះយន្តហោះត្រឡប់ទៅវិញជាជាងបង់ប្រាក់១.០០០ដុល្លារ។ លោកបាននិយាយថា “ខ្ញុំដឹងថា បញ្ហាដូចនេះនឹងកើតឡើង ប៉ុន្តែ ខ្ញុំមិនគិតថាអ្វីដែលបានកើតឡើងគឺត្រឹមត្រូវឡើយ”។ លោក កែម សារិន អ្នកនាំពាក្យនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា គ្មានមន្ត្រីអាកាសយានដ្ឋានណាមួយដែលបានទាមទារប្រាក់១.០០០ដុល្លារ ពីលោក Akpobome […]

The post តារា​កំប្លែង​ជន​ជាតិ​នីហ្សេរីយ៉ា​ត្រូវ​បាន​បដិសេធមិន​ឱ្យ​ចូល​កម្ពុជានៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​​​ភ្នំពេញ appeared first on The Cambodia Daily.