តុលាការ​កំពូល​កាត់ទោស​ក្រុម​គ្រួសារ​លោក​ ថោង​ សារ៉ាត់​ ថ្ងៃទី​៨សីហា​

(ភ្នំពេញ)៖ តុលាការកំពូលនឹងកាត់ទោសក្រុមគ្រួសារលោក ថោង សារ៉ាត់ រួមមានម្តាយឪពុក និងលោក ថោង សារ៉ាត់ នាព្រឹកថ្ងៃទី៨ ខែសីហា ខាងមុខនេះ។

យោងតាមដីកាបង្គាប់ឲ្យយកខ្លួន របស់តុលាការកំពូល បង្ហាញថា សវនាការនេះដឹកនាំដោយលោក ឃឹម ប៉ុណ្ណ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក ឌុច គឹមសន ជាតំណាងមហាអយ្យការ។

ជនជាប់ចោទក្នុងសំណុំរឿងនេះ រួមមានលោក ថោង សារ៉ាត់ ហៅជិន អាយុ៣៨ឆ្នាំ អតីតមានងារជាឧកញ៉ា និងជាម្ចាស់បុរី៩៩៩ ឪពុកឈ្មោះ ថោង ចំរើន ហៅ តាំង ចំរើន អាយុ៦៣ឆ្នាំ និង ម្តាយឈ្មោះ កែវ សារី អាយុ៥៥ឆ្នាំ។ 

លោក ថោង សារ៉ាត់ ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ និងឪពុកម្ដាយ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ចំនួន១១ដើម ប្រព្រឹត្តកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចផ្ទះលេខ៩២១ ផ្លូវលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ តាមមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ពាក់ព័ន្ធនឹងករណីនេះដែរ កាលពីថ្ងៃទី ១៥ ខែកក្កដា

មេខ្លោងជាប់ចោទ ថោង សារ៉ាត់ ដែលត្រូវដាក់ឱ្យនៅក្នុងពន្ធនាគារព្រៃ.ស មិនសូវបានដេកនៅពន្ធនាគារទេ គឺបានដេកបន្ទប់ពិសេសនៅមន្ទីរពេទ្យរុស្ស៊ី ដែលសង្ស័យថា «គុកមិនឱ្យគាត់ដេកទេ» ។ មតិនានានិយាយថា អ្នកមានទោះបីជាប់គុក ក៏គុកមិនឱ្យដេកដែរ ។

ប្រភពពីមន្ទីរពេទ្យរុស្ស៊ីនិយាយថា ភ្ញៀវសំណង់មានមេការសំណង់៩៩៩ ដែលនៅជាប់របងមន្ទីរពេទ្យចេញ-ចូលពិភាក្សាការងារសំណង់បុរី រហូតមានចុះហត្ថលេខាសម្រេចការងារទៀតផង ។

ប៉ុន្តែយ៉ាងណាក៏ដោយ សនវនាការថ្ងៃទី១៥ កក្កដា តើលទ្ធផលយ៉ាងណានោះ គង់នឹងដឹងមិនខាន តាមរយៈកោះសន្តិភាព ។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តុលាការ​កំពូល​កាត់ទោស​ក្រុម​គ្រួសារ​លោក​ ថោង​ សារ៉ាត់​ ថ្ងៃទី​៨សីហា​

តុលាការ​កំពូល​កាត់ទោស​ក្រុម​គ្រួសារ​លោក​ ថោង​ សារ៉ាត់​ ថ្ងៃទី​៨សីហា​

តុលាការ​កំពូល​កាត់ទោស​ក្រុម​គ្រួសារ​លោក​ ថោង​ សារ៉ាត់​ ថ្ងៃទី​៨សីហា​

តុលាការ​កំពូល​កាត់ទោស​ក្រុម​គ្រួសារ​លោក​ ថោង​ សារ៉ាត់​ ថ្ងៃទី​៨សីហា​