Sevilla លក់​កីឡាករ​ល្អៗអស់​២​នាក់ រយៈពេល​​តែ​២​ថ្ងៃ

ក្រុម​​ខ្លាំង​អេស្ប៉ាញ Sevilla FC ​បាន​លក់​តារា​ឆ្នើម​ៗ​ក្រុម​អស់​២​នាក់ ត្រឹម​រយៈពេល​តែ​២​ថ្ងៃ​ប៉ុណ្ណោះ ក្រោម​ការ​ដឹក​​នាំ​របស់​អ្នកចាត់ការ​ថ្មី​​​សញ្ជាតិ​អាហ្សង់ទីន​ Jorge Sampaoli។

 

Sevilla លក់​កីឡាករ​ល្អៗអស់​២​នាក់ រយៈពេល​​តែ​២​ថ្ងៃ

ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Kevin Gameiro (ឈុត​ស) ស៊ុត​ Liverpool រដូវ​កាល​មុន

 

Sevilla បាន​លើក​ពាន​ UEFA Europa League ​រដូវ​កាល​មុន​ បន្ទាប់​ពី​បំបាក់​ Liverpool ៣-១ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រោម​ការ​ដឹក​នាំ​របស់​អ្នកចាត់ការ​ Unai Emery ​ប៉ុន្តែ​​អ្នកចាត់ការ​រូប​នេះ​ បាន​ចាក​ចេញ​ទៅ​ដឹក​នាំ​ក្រុម​យក្ស​របស់​បារាំង​ PSG វិញ នៅ​រដូវ​កាល​ថ្មី​នេះ។

 

ប៉ុន្តែ​​ក្រោម​ការ​ដឹក​នាំ​របស់​អ្នកចាត់ការ​ថ្មី​​លោក​ Sampaoli ដែល​ធ្លាប់​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ឈីលី​ លើក​ពាន Copa America ២​ឆ្នាំ​ជាប់ៗ​គ្នា​ (២០១៥, ២០១៦) ​រូប​នេះ​ បាន​​លក់​ចេញ​​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Kevin Gameiro ទៅ​ឲ្យ​ Atletico Madrid ​ក្នុង​តម្លៃ​​២៨​លាន​ផោន​ (ជាង​៣៧​លាន​ដុល្លារ) កាល​ពី​​ថ្ងៃ​សៅរ៍ ហើយ​ថ្ងៃ​អាទិត្យ​ម្សិល​មិញ ក្លឹប​បាន​ប្រកាស​ព្រម​លក់​ខ្សែ​ការពារ​ឆ្នើម​ Coke ទៅ​ Schalke ​តម្លៃ​៣​លាន​អឺរ៉ូ (៣,៣៥​លាន​ដុល្លារ) ថែម​ទៀត។

 

Sevilla លក់​កីឡាករ​ល្អៗអស់​២​នាក់ រយៈពេល​​តែ​២​ថ្ងៃCoke ស៊ុត​ Liverpool ២​គ្រាប់​នៅ​ផ្តាច់ព្រ័ត្រ​ UEL រដូវ​កាល​មុន

 

Gameiro និង​ Coke ជា​អ្នក​ស៊ុត​ Liverpool ទាំង​៣​គ្រាប់​ជួយ​ឲ្យ​ Sevilla លើក​ពាន​ UEFA Europa League ៣​ឆ្នាំ​ជាប់ៗ​គ្នា ប៉ុន្តែ​ក្លឹប​បែរ​ជា​លក់​ចេញ​ទៅ​វិញ។ ក្រៅ​ពី​កីឡាករ​ឆ្នើម​២​នាក់​នេះ​​ ក៏​មាន​ Grzegorz Krychowiak, Ciro Immobile, Ever Banega និង​ Jose Antonio Reyes ​ក៏​ត្រូវ​ Sevilla លក់​ចេញ​ដូច​គ្នា​ បន្ទាប់​ពី​​អ្នកចាត់ការ​ថ្មី Sampaoli ​សម្រេច​ចិត្ត​រុះរើ​ក្រុម៕

 

Sevilla លក់​កីឡាករ​ល្អៗអស់​២​នាក់ រយៈពេល​​តែ​២​ថ្ងៃ

 

Sevilla លក់​កីឡាករ​ល្អៗអស់​២​នាក់ រយៈពេល​​តែ​២​ថ្ងៃ

 

Sevilla លក់​កីឡាករ​ល្អៗអស់​២​នាក់ រយៈពេល​​តែ​២​ថ្ងៃ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal | BBC