ទិវារ​បំបៅ​ដោះកូន​ពិភពលោក ៖ ការ​បំបៅ​ដោះកូន ផ្តល់​នូវ​សុខភាព​ល្អ​

ទិវារ​បំបៅ​ដោះកូន​ពិភពលោក ៖ ការ​បំបៅ​ដោះកូន ផ្តល់​នូវ​សុខភាព​ល្អ​


ទិវារ​បំបៅ​ដោះកូន​ពិភពលោក ៖ ការ​បំបៅ​ដោះកូន ផ្តល់​នូវ​សុខភាព​ល្អ​

​ទិវារ​បំបៅ​ដោះកូន​ពិភពលោក ចាប់ផ្តើម​ពី​ថ្ងៃ​ទី ១ ដល់​ថ្ងៃ​ទី ៧ ខែ​សីហា ជា​រៀងរាល់ឆ្នាំ និង​មាន​ប្រទេស​ចំនួន ១២០ ហើយ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​។​
​គោលបំណង​នៃ​ទិវារ​នេះ គឺ​ចង់​លើកកម្ពស់​ការ​បំបៅកូន ដោយ​ទឹកដោះ​ម្តាយ និង​ចង់ឲ្យ​មនុស្ស​គ្រប់គ្នា បានដឹង​អំពី​សារៈប្រយោជន៍ នៃ​ការ​បំបៅ​ដោះ​កូន​។​

​អំឡុងពេល ៦ ខែ​ដំបូង​នៃ​ជីវិត ទារក​ត្រូវការ​សារធាតុចិញ្ចឹម ជា​ចាំបាច់​បំផុត ដើម្បី​ការលូតលាស់​។ សារធាតុចិញ្ចឹម​ទាំងនោះ ក៏​នឹង​ជួយ​ការពារ​ទារក ពី​ជំងឺ​នានា​ផង​ដែរ​។​

​ទឹកដោះ​ម្តាយ មាន​ផ្ទុក​សារធាតុចិញ្ចឹម​ជាច្រើន ដែល​ទារក​ត្រូវការ​ជា​ចាំបាច់​។ ទឹកដោះ​ម្តាយ ក៏​មាន​ជាតិ​ប្រូតេអ៊ីន ដែល​ងាយស្រួល​ក្នុង​ការរំលាយ នៅក្នុង​ក្រពះ​ដ៏​ក្មេងខ្ចី​របស់​ទារក​ដែរ​។​ទឹកដោះ​ម្តាយ មាន​អង្គកា​រពារ​រាងកាយ និង​ប្រឆាំង​ជាមួយ​ការបង្ក​រោគ​នានា​។ ជា​ការពិត វា​នៅ​មាន​សារៈប្រយោជន៍​ជាច្រើន​ទៀត ដែល​គេ​កំពុង​សិក្សា​ស្វែងយល់​។​

​ការសិក្សា​ជា​ច្រើន ក៏​បាន​រកឃើញ​ផងដែរ​ថា ការ​បំបៅកូន​ដោយ​ទឹកដោះ អាច​ជួយ​ការពារ​ម្តាយ ពី​ជំងឺ​មហារីក​ដោះ ជំងឺមហារីក​ស្បូន និង​ជំងឺ​ទឹកនោម​ផ្អែម​។

​ទឹកដោះ​ម្តាយ អាច​ជួយ​ឲ្យ​ទារក ធំធាត់​ល្អ និង​ឆ្លាត​វាងវៃ​ទៀតផង​៕

​ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។