​ចំណូល​ប្រចាំ​ថ្ងៃ​របស់​ហ្គេម​ Pokemon Go កើន​ដល់​ ១០​ លាន​ដុល្លារ​​

​ភាព​ល្បី​ល្បាញ​របស់​​ Pokemon Go បាន​ធ្វើ​ឲ្យ​ចំណូល​ប្រចាំ​ថ្ងៃ​របស់​ហ្គេម​នេះ​កើន​ឡើង​ជា​លំដាប់​ ដោយ​បច្ចុប្បន្ន​បាន​កើន​ដល់​ជាង​ ១០​ លាន​ដុល្លារ។ នេះ​បើ​យោង​តាម​ទិន្នន័យ​បាន​ពី​ក្រុមហ៊ុន​វិភាគ​ App Annie។

 

​ចំណូល​ប្រចាំ​ថ្ងៃ​របស់​ហ្គេម​ Pokemon Go កើន​ដល់​ ១០​ លាន​ដុល្លារ​​

 

ចំណូល​ប្រចាំ​ថ្ងៃ​របស់​ហ្គេម​ Pokemon Go ខាង​លើ​គឺ​បូក​សរុប​ទាំង​ចំណូល​បាន​ពី​​អ្នក​ប្រើ​លើ​ប្រព័ន្ធ​ iOS និង​ Android ដែល​ពួក​គេ​បាន​ចំណាយ​ប្រាក់​ទិញ​របស់​របរ​នៅ​ក្នុង​ហ្គេម។ តួ​លេខ​នេះ​ដែរ​បាន​ធ្វើ​ឲ្យ​ហ្គេម​ Pokemon Go ក្លាយ​ជា​ហ្គេម​ទូរសព្ទ​​រក​ចំណូល​ប្រចាំ​ថ្ងៃ​បាន​ច្រើន​ជាង​គេ​ ដោយ​បាន​​បំបែក​​កំណត់​ត្រា​របស់​ក្រុមហ៊ុន​ផលិត​ហ្គេម​ Supercell ដែល​អាច​រក​ចំណូល​បាន​ ៦,៣ លាន​ដុល្លារក្នុង​មួួយថ្ងៃ​ កាល​ពី​ឆ្នាំ​កន្លង​ទៅ។

 

ក្រុមហ៊ុន​វិភាគ​ App Annie បាន​បញ្ជាក់​ដែរ​ថា​ Pokemon Go មិន​បាន​ផ្ដល់​ការ​គំរាម​កំហែង​ដល់​ហ្គេម​ទូរសព្ទ​ដទៃ​ឡើយ​ ដោយ​សារ​​គេ​ប្រទះ​ឃើញ​ថា​ចំនួន​លក់​របស់​ហ្គេម​ដទៃ​ដូច​ជា​ Clash of Clans ឬ Candy Crush Saga មិន​មាន​ការ​ធ្លាក់​ចុះ​ឡើយ៕
​​​
​​​
ចុច​អាន៖ Mercedes-Benz​ ​ប្រើ​ហ្គេម​ ​Pokemon Go​ ​អូស​ទាញ​អតិថិជន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ thegioididong​​

​​