កំពូល​តារា​ស្រី​ទាំង ៣ វិល​ជួបគ្នា​ម្តងទៀត​ក្នុង​ថ្ងៃ​មង្គលការ​ព្រះ​នាង ចៀវ វៃ​

6 Videos


បើគិតទៅកំពូលតារាទាំង ៣ រូប ដែលធ្លាប់សម្តែងក្នុងរឿង «ព្រះនាងយ៉េយ៉េ» (My Fair Princess) មានដូចជាអ្នកនាង ចៅ វៃ (Zhao Wei) សម្តែងជាតួឯកស្រីត្រចៀកកាំ អ្នកនាង រ៉ូប៊ី លីន (Ruby Lin) សម្តែងជាតួព្រះនាង ចៀវ វៃ និង អ្នកនាង ហ្វាន ពីងពីង (Fan Bingbing) សម្តែងជាតួស្រី ជីង ស បានស្គាល់គ្នាក្នុងឆ្នាំ ១៩៩៧ ពេលដែលរឿង «ព្រះនាងយ៉េយ៉េ វគ្គ១» ត្រូវបានចាប់ផ្តើមថត។

កំពូល​តារា​ស្រី​ទាំង ៣ វិល​ជួបគ្នា​ម្តងទៀត​ក្នុង​ថ្ងៃ​មង្គលការ​ព្រះ​នាង ចៀវ វៃ​

P9

កំពូល​តារា​ស្រី​ទាំង ៣ វិល​ជួបគ្នា​ម្តងទៀត​ក្នុង​ថ្ងៃ​មង្គលការ​ព្រះ​នាង ចៀវ វៃ​

បើគិតមកដល់ពេលនេះ មិត្តភាពរបស់តារាស្រីទាំង ៣ គឺមានរយៈពេលជិត ២០ ឆ្នាំ ទៅហើយ ហើយបន្ទាប់ពីថតរឿងចប់ ម្នាក់ៗបានខំប្រឹងស្វែងរកអនាគតរៀងខ្លួនដោយអ្នកនាង ចៅ វៃ មិនត្រឹមតែជាកំពូលតារាស្រីក្នុងខ្សែភាពយន្តខ្នាតធំ អ្នកនាងក៏ជាសេដ្ឋីនីដែលបោះទុនមិនតិចលានដុល្លារក្នុងអាជីពផលិតខ្សែភាពយន្ត។

កំពូល​តារា​ស្រី​ទាំង ៣ វិល​ជួបគ្នា​ម្តងទៀត​ក្នុង​ថ្ងៃ​មង្គលការ​ព្រះ​នាង ចៀវ វៃ​
សម្រាប់អ្នកនាង ហ្វាន ពីងពីង វិញ ទោះជាពេលថតរឿង «ព្រះនាងយ៉េយ៉េ» គឺបានសម្តែងត្រឹមជាតួស្រីបន្ទាប់បន្សំ ហាក់មិនលេចធ្លោដូចតួឯកស្រីទាំងពីរ តែសម្រាប់ពេលនេះ មហាជនសុទ្ធតែទទួលស្គាល់ទេពកោសល្យសម្តែង និង សម្រស់របស់អ្នកពិតជាលេចធ្លោ ហើយថែមទាំងមានតម្លៃខ្លួនខ្ពស់មិនចាញ់តារាស្រីហូលីវូដឡើយ។

កំពូល​តារា​ស្រី​ទាំង ៣ វិល​ជួបគ្នា​ម្តងទៀត​ក្នុង​ថ្ងៃ​មង្គលការ​ព្រះ​នាង ចៀវ វៃ​
ក្រឡេកមកមើលអ្នកនាង រ៉ូប៊ី លីន វិញ ក៏មិនអន់ជាងតារាស្រីទាំងពីរដួងខាងលើឡើយ ទោះជានាងមិនលេចធ្លោក្នុងពិភពរឿងហូលីវូដ តែសម្រាប់រឿងភាគបុរាណវិញ គឺតែងតែដណ្តើមបានតំណែងតូឯកស្រី ហើយទន្ទឹមនោះដែល នាងក៏បានស្វែងរកឃើញម្ចាស់ជីវិតរបស់នាង គឺលោក វាល់ឡេស ហ័រ (wallace huo) ដែលសម្តែងជាមួយគ្នាតាមរយៈរឿង «គំនុំឈាមព្រះនាងហ្វូយ៉ា» (Qing Shi Huang Fei)។

កំពូល​តារា​ស្រី​ទាំង ៣ វិល​ជួបគ្នា​ម្តងទៀត​ក្នុង​ថ្ងៃ​មង្គលការ​ព្រះ​នាង ចៀវ វៃ​
អស់រយៈពេលជិត ២០ ឆ្នាំមកនេះ ទីបំផុតតារាស្រីទាំងបីដួងមានឱកាសមកជួបគ្នាម្តងទៀត ក្នុងពិធីមង្គលការរបស់អ្នកនាង រ៉ូប៊ី លីន និង លោក វាល់ឡេស ហ័រ ហើយអ្វីដែលធ្វើឱ្យទស្សនិកស្ងើចសសើរបំផុតគឺ សម្រស់របស់តារាស្រីទាំងបីនៅតែស្រស់សោភា មិនចាញ់កាលពី ២០ ឆ្នាំមុនឡើយ រីមិត្តភាពរបស់ពួកគេក៏កាន់តែស្និទ្ធស្នាលព្រមជាមួយការថតរូបអនុស្សាវរីយ៍ពោរពេញដោយស្នាមញញឹមជូនពរដល់សុភមង្គលរបស់អ្នកនាង ចៀវ វៃ៕ ខេរី (ប្រភព៖ ជេមស្តារ)

កំពូល​តារា​ស្រី​ទាំង ៣ វិល​ជួបគ្នា​ម្តងទៀត​ក្នុង​ថ្ងៃ​មង្គលការ​ព្រះ​នាង ចៀវ វៃ​កំពូល​តារា​ស្រី​ទាំង ៣ វិល​ជួបគ្នា​ម្តងទៀត​ក្នុង​ថ្ងៃ​មង្គលការ​ព្រះ​នាង ចៀវ វៃ​កំពូល​តារា​ស្រី​ទាំង ៣ វិល​ជួបគ្នា​ម្តងទៀត​ក្នុង​ថ្ងៃ​មង្គលការ​ព្រះ​នាង ចៀវ វៃ​កំពូល​តារា​ស្រី​ទាំង ៣ វិល​ជួបគ្នា​ម្តងទៀត​ក្នុង​ថ្ងៃ​មង្គលការ​ព្រះ​នាង ចៀវ វៃ​កំពូល​តារា​ស្រី​ទាំង ៣ វិល​ជួបគ្នា​ម្តងទៀត​ក្នុង​ថ្ងៃ​មង្គលការ​ព្រះ​នាង ចៀវ វៃ​