៧​ចំណុច​!​សម្រាប់​បេក្ខជន​​​​បាក់ឌុប​​​ត្រូវ​អនុវត្ត​ ​ក្នុង​​​ពេល​​ប្រឡង

៧​ចំណុច​!​សម្រាប់​បេក្ខជន​​​​បាក់ឌុប​​​ត្រូវ​អនុវត្ត​ ​ក្នុង​​​ពេល​​ប្រឡង

រាជធានីភ្នំពេញ៖ ដើម្បីរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងវិន័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៥-២០១៦ ខាងមុខនេះ ឲ្យបានល្អ ក្រសួងអប់រំ យុវជន និងកីឡា បានចេញបទប្បញ្ញត្តិ ដល់បេក្ខជនទាំងឡាយ ត្រូវគោរពក្នុងពេលប្រឡង ដូចមានចែងខាងក្រោម៖

១-ត្រូវមកដល់មណ្ឌលប្រឡងឲ្យបានមុនដំណើរការនៃការប្រឡង។

២-ត្រូវស្លៀកពាក់ឯកសណ្ឋានសិស្ស ដោយប្រើអាវពណ៌ស និងខោ ឬសំពត់ពណ៌ខៀវ ដាក់ក្នុងខោ ឬសំពត់ឲ្យបានត្រឹមត្រូវ។

៣-ត្រូវយកមកនូវអត្តសញ្ញាណប័ណ្ណ ឬលិខិតសម្គាល់ខ្លួនមានបិទរូបថតថ្មី និងមានចុះហត្ថលេខានាយកសាលាត្រឹមត្រូវច្បាស់លាស់។ ចំពោះបេក្ខជនស្វៃរិន ត្រូវយកមកនូវសលាកបត្រឯកត្តជន ដែលមានចុះហត្ថលេខារបស់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត។

៤-ត្រូវយកចូលក្នុងបន្ទប់ប្រឡងនូវសម្ភារៈប្រើប្រាស់ ដែលក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យប្រើ៖ ប៊ិចពណ៌ខៀវ ខ្មៅដៃ បន្ទាត់ ដែកឈាន រ៉ាបព័រទ័រ។

៥-ត្រូវអនុវត្តតាមការណែនាំរបស់គណៈមេប្រយោគ និងអ្នកមានសមត្ថកិច្ចថែរក្សាសណ្ដាប់ធ្នាប់ ក្នុងការដកហូតសំណៅឯកសារ សម្ភារៈផ្សេងៗ ដែលក្រសួងមិនអនុញ្ញាតឲ្យយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡង។

៦-ត្រូវគោរពតាមការណែនាំរបស់អនុរក្ស ដូចជាអង្គុយចំតាមលេខតុ ដែលអនុរក្សបានបង្ហាញ បំពេញលើក្បាលសន្លឹកកិច្ចការ ដែលអនុរក្សបានចែកឲ្យប្រគល់សន្លឹកកិច្ចការជូនអនុរក្សវិញ នៅពេលដល់ម៉ោង ទោះបីកិច្ចការនោះបានធ្វើ ឬពុំបានធ្វើក៏ដោយ។

៧-ត្រូវរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង និងត្រូវគោរពឲ្យបានត្រឹមត្រូវនូវបទប្បញ្ញត្តិនៃការប្រឡង។

សូមបញ្ជាក់ថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅ នាសម័យប្រឡង៖ ២២ សីហា ២០១៦៕

ប្រភព៖ kqube

  • ៧​ចំណុច​!​សម្រាប់​បេក្ខជន​​​​បាក់ឌុប​​​ត្រូវ​អនុវត្ត​ ​ក្នុង​​​ពេល​​ប្រឡង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:ជីវិតនិងសង្គម
Tags: