អាកាសយានដ្ឋាន​ធំៗ​២​នៅ​វៀតណាម ត្រូវ​គេ Hack ហើយ​បង្ហោះ​សារ​រិះគន់​រឿង​សមុទ្រ​ចិន​ខាង​ត្បូង

ទូរទស្សន៍សម្រាប់បង្ហាញជើងហោះហើរ របស់អាកាសចរណ៍នៅអាកាសយានដ្ឋានវៀតណាមធំៗ២ ត្រូវបានគេវាយប្រហារតាមអ៊ីនធឺណិត (Hack) ដោយវាប្រែជាបង្ហាញពីសារខ្លីរិះគន់ប្រទេសវៀតណាម ក្នុងការទាមទារយកដែនទឹកនៅតំបន់សមុទ្រចិនខាងត្បូង ដែលតំបន់ដូចគ្នានោះ ក៏ត្រូវបានទាមទារដោយរដ្ឋាភិបាលទីក្រុងប៉េកាំងដែរ ។

អាកាសយានដ្ឋាន​ធំៗ​២​នៅ​វៀតណាម ត្រូវ​គេ Hack ហើយ​បង្ហោះ​សារ​រិះគន់​រឿង​សមុទ្រ​ចិន​ខាង​ត្បូង
កាលពីថ្ងៃសុក្រ ទាំងកញ្ចក់ទូរទស្សន៍ និងប្រព័ន្ធសំឡេងនៅអាកាសយានដ្ឋានទីក្រុងហាណូយ និងហូជីមិញ សុទ្ធតែបានបង្ហាញពីសារប្រឆាំងវៀតណាម និងហ្វីលីពីន មិនត្រឹមតែប៉ុណ្ណោះ គេហទំព័ររបស់អាកាសចរណ៍រដ្ឋវៀតណាម Vietnam Airlines ក៏ត្រូវបានគេ Hack ក្នុងរយៈពេលខ្លីដែរ ហើយវាត្រូវបានក្រសួងដឹកជញ្ជូនវៀតណាមថា គឺជាទង្វើរបស់ Hacker ជនជាតិចិន ។

ដោយសារតែការវាយប្រហារផ្នែកអ៊ីនធឺណិតមកលើអាកាសយានដ្ឋាននេះ វាបណ្ដាលឲ្យបុគ្គលិកអាកាសយានដ្ឋានជាច្រើននាក់ ត្រូវពិនិត្យមើលលិខិតឆ្លងដែនរបស់អ្នកដំណើរដោយដៃម្ដងមួយៗ អស់ជាច្រើនម៉ោង ដោយមិនអាចប្រើកុំព្យូទ័របាន ព្រោះខ្លាចត្រូវបាន Hack ដែរ ។

ក្នុងករណីមួយទៀត ចិនបានស្នើឲ្យវៀតណាមធ្វើការស៊ើបអង្កេតលើករណីប្រគល់លិខិតឆ្លងដែនឲ្យអ្នកដំណើរជនជាតិចិនវិញ ដោយមានសរសេរពាក្យសំដីដ៏គ្រោតគ្រាតក្នុងលិខិតឆ្លងដែននោះ ព្រោះតែលិខិតឆ្លងដែនចិនថ្មីនេះ បានបញ្ចូលរូប “nine-dash line” ជាដែនទឹកដែលចិន និងវៀតណាមទាមទារថាជារបស់ខ្លួនដូចគ្នា ។

អ្នកដំណើរជនជាតិចិនឈ្មោះ Zhong ជាអ្នកខេត្ត Guangdong ប្រទេសចិន ចូលមកកាន់ប្រទេសវៀតណាមតាមអាកាសយានដ្ឋាន Tan Son Nhat បានថ្លែងប្រាប់ឲ្យដឹងថា “ខ្ញុំពិតជាមានការខកចិត្តខ្លាំងណាស់ ចំពោះគុណភាពការងាររបស់មន្ត្រីវៀតណាម” ក្នុងនោះដែរ ស្ថានកុងស៊ុលចិនប្រចាំនៅទីក្រុងហូជីមិញ បានចេញសេចក្ដីថ្លែងការណ៍ថា “វាជាទង្វើដែលគ្មានភាពអៀនខ្មាស និងដ៏កំសាក ហើយវានឹងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្រទេសចិន ក៏ដូចជាជនជាតិចិនទាំងមូលផងដែរ”

ដោយឡែកមន្ត្រីគយនៅអាកាសយានដ្ឋាន Da Nang ក៏បានរឹបអូសយកលិខិតឆ្លងដែនជនជាតិចិន ដែលមានរូប “nine-dash line” ពីអ្នកដំណើរចិនជាច្រើននាក់ដែរ ។ គួរបញ្ជាក់ថា លិខិតឆ្លងដែនថ្មីចេញដោយទីក្រុងប៉េកាំងនៅឆ្នាំ២០១២ បានកែប្រែផែនទីថ្មីដែលមានក្នុងនោះ ដោយគេបញ្ចូលបន្ថែមនូវ “nine-dash line” លើផែនទីសមុទ្រចិនខាងត្បូង ៕
អាកាសយានដ្ឋាន​ធំៗ​២​នៅ​វៀតណាម ត្រូវ​គេ Hack ហើយ​បង្ហោះ​សារ​រិះគន់​រឿង​សមុទ្រ​ចិន​ខាង​ត្បូង

អាកាសយានដ្ឋាន​ធំៗ​២​នៅ​វៀតណាម ត្រូវ​គេ Hack ហើយ​បង្ហោះ​សារ​រិះគន់​រឿង​សមុទ្រ​ចិន​ខាង​ត្បូង

អាកាសយានដ្ឋាន​ធំៗ​២​នៅ​វៀតណាម ត្រូវ​គេ Hack ហើយ​បង្ហោះ​សារ​រិះគន់​រឿង​សមុទ្រ​ចិន​ខាង​ត្បូង

អាកាសយានដ្ឋាន​ធំៗ​២​នៅ​វៀតណាម ត្រូវ​គេ Hack ហើយ​បង្ហោះ​សារ​រិះគន់​រឿង​សមុទ្រ​ចិន​ខាង​ត្បូង

ប្រែសម្រួល៖ kqube
ប្រភព៖ BBC

  • អាកាសយានដ្ឋាន​ធំៗ​២​នៅ​វៀតណាម ត្រូវ​គេ Hack ហើយ​បង្ហោះ​សារ​រិះគន់​រឿង​សមុទ្រ​ចិន​ខាង​ត្បូង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:ជីវិតនិងសង្គម
Tags: