Giggs ធ្លាប់​ព្រមាន​ Ronaldo រឿង​ផឹក​កូកា​ពេល​ព្រឹក​

Cristiano Ronaldo កាលពីលេងនៅ Manchester United ក្នុងវ័យ១៨ឆ្នាំធ្លាប់ត្រូវព្រមានពីរឿងការតម និងបរិភោគអាហារមិនត្រឹមត្រឹមដើម្បីរក្សាសុខភាព។
Giggs ធ្លាប់​ព្រមាន​ Ronaldo រឿង​ផឹក​កូកា​ពេល​ព្រឹក​Ronaldo, Solskjaer  និង Giggs

បើតាមការបញ្ជាក់ពី អតីតខ្សែប្រយុទ្ធក្លឹបបិសាចក្រហម Ole Gunnar Solskjaer បានឲ្យដឹងថា Ronaldo កាលពីនៅជាយុវជនជារឿយៗតែងបំពានមិនសូវគោរពតាមការណែនាំចំពោះរបបអាហារដែលកីឡាករអាជីពត្រូវបរិភោគ។

កីឡាករសញ្ជាតិន័រវែសដដែលបន្តថា មានម្ដង រៀមច្បង Ryan Giggs បានរុញ Ronaldo ទល់នឹងជញ្ជាំង ដោយសារតែគេមិនកែទម្លាប់ផឹកកូកា ជាអាហារពេលព្រឹក ហើយចាប់តាំងពីពេលនោះមក Ronaldo ទំនងជាលែងហ៊ានប្រព្រឹត្តខុសម្ដងទៀតរហូតដល់ក្លាយខ្លួនជាកីឡាករកំពូល៕

Giggs ធ្លាប់​ព្រមាន​ Ronaldo រឿង​ផឹក​កូកា​ពេល​ព្រឹក​

ប្រែសម្រួល៖ sabay (វីរ៉ុត)
ប្រភព៖ Goal