​ធ្លាក់​ភ្លៀង​និង​រន្ទះ​បាញ់​សម្លាប់​​​​​​​ពលរដ្ឋ​​​ឥណ្ឌា​៤១​នាក់ និង​បង់ក្លាដេស​​​៣២​នាក់

​​​​យ៉ាង​ហោច​ណាស់​​មនុស្ស​​ចំនួន​​​ ៩នាក់​​​ ​ត្រូវ​​​​​​​​បាន​សំណង់​អគារ​កម្ពស់​​៣​ជាន់ ​​​បាក់​សង្កត់​​​​​ដោយ​​​​សារ​ធ្លាក់​ភ្លៀង​​ខ្លាំង​​នៅ​ក្រុង​​មុមបៃ ​​​​ប្រទេស​ឥណ្ឌា​​​ នា​ថ្ងៃ​អាទិត្យ​​ម្សិលមិញ​​ ​ខណៈ​​​​​​​មនុស្ស​​​ ៣២​​នាក់​​​ ត្រូវ​​​រន្ទះ​បាញ់​​ស្លាប់​ក្នុង​ថ្ងៃ​ដូច​គ្នា​​នៅ​រដ្ឋ​ Odisha។

 

​ធ្លាក់​ភ្លៀង​និង​រន្ទះ​បាញ់​សម្លាប់​​​​​​​ពលរដ្ឋ​​​ឥណ្ឌា​៤១​នាក់ និង​បង់ក្លាដេស​​​៣២​នាក់

 បាក់​អគារ​កម្ពស់​ ៣ជាន់​​នៅ​ទីក្រុង​មុមបៃ

 

មុន​​ហេតុការណ៍​​​គួរ​​ឲ្យ​ខ្លាច​​​​នេះ​​កើត​មាន​ ​​អាជ្ញាធរ​​ធ្លាប់​ប្រកាស​​​​​​ចំនួន​អ្នក​ស្លាប់ ​​​​​​​​​​យ៉ាង​​ហោច​​ណាស់​​ ១៧​នាក់ ​នៅ​​រដ្ឋ​ Assam ​​​ដោយ​សារ​​ធ្លាក់​ភ្លៀង​​ដូច​គ្នា។

 

​ចំណែក​​​ប្រជាជន​បង់ក្លាដេស​​​​​ចំនួន​ ១៥​នាក់​​ ក៏​ត្រូវ​​​​រន្ទះ​បាញ់​​ស្លាប់​​​ដែរ​​​​ក្នុង​រយៈពេល​​​ ២​ថ្ងៃ​ចុង​ក្រោយ​​ ​រួម​​ទាំង​ស្លាប់​​ដោយ​ទឹក​ជំនន់​ ១៧​នាក់​ផ្សេង​ទៀត។ ​​​​គិត​​ត្រឹម​រយៈពេល​​មួយ​​ឆ្នាំ​​នេះ​​​ ​មនុស្ស​​ប្រមាណ​ ​៣០០​​នាក់​ហើយ​ ​​ត្រូវ​​រន្ទះ​បាញ់​​​​ស្លាប់​​​នៅ​បង់ក្លាដេស​ ​​ដែល​​គេ​​ចាត់​ទុក​ជា​គ្រោះ​ធម្មជាតិ​​​ដ៏​អាក្រក់​បំផុត​​មួយ។

 

​​​​​​​​​​​​​​​​​​​​​ភ្លៀង​​បន្ត​​ធ្លាក់​​ឥត​​ឈប់​​​នៅ​សប្ដាហ៍​​នេះ​ ​​កំពុង​​​វាយ​លុក​​​​​តាម​​ប្រទេស​ជា​ច្រើន​នៅ​​អាស៊ី​​ភាគ​ខាង​ត្បូង ​រួម​ទាំង​​​​​នេប៉ាល់​​​​ ​​​កើត​មាន​​​​​​​គ្រោះ​ទឹក​ជំនន់​ និង​​បាក់​ដី​​​​សម្លាប់​​ ៦៨​នាក់​។

 

​​​​​​ជនរងគ្រោះ​​​ប្រមាណ​ ​៥០ ០០០​​នាក់​ ​រស់​​នៅ​​ភាគ​ខាង​ត្បូង​ និង​​ខាង​កើត​​ប្រទេស​ឥណ្ឌា ​​​ត្រូវ​បាន​គេ​ជម្លៀស​​​​ចេញ​ពី​ផ្ទះ​​​នៅ​ប៉ុន្មាន​​​ថ្ងៃ​​ថ្មី​ៗ​នេះ ​​ដោយ​សារ​​​​កម្លាំង​​ព្យុះ​​បាន​​រុញ​ច្រាន​​​​​ទឹក​​​​​ទន្លេ​​​​​​​ដល់​​កម្រិត​​​ប្រកាស​អាសន្ន ​​ដោយ​បំផ្លាញ​​​​​ដំណាំ​ និង​​​ផ្ទះ​សម្បែង​ជាង​ ​៣​០០០​ខ្នង​ ​ត្រូវ​ដួល​រលំ៕

 

​ធ្លាក់​ភ្លៀង​និង​រន្ទះ​បាញ់​សម្លាប់​​​​​​​ពលរដ្ឋ​​​ឥណ្ឌា​៤១​នាក់ និង​បង់ក្លាដេស​​​៣២​នាក់

 

​ធ្លាក់​ភ្លៀង​និង​រន្ទះ​បាញ់​សម្លាប់​​​​​​​ពលរដ្ឋ​​​ឥណ្ឌា​៤១​នាក់ និង​បង់ក្លាដេស​​​៣២​នាក់

 

​ធ្លាក់​ភ្លៀង​និង​រន្ទះ​បាញ់​សម្លាប់​​​​​​​ពលរដ្ឋ​​​ឥណ្ឌា​៤១​នាក់ និង​បង់ក្លាដេស​​​៣២​នាក់

 

 

ចុចអាន៖ រឿងពិត​ទាំង១០​ ​អ្នក​​អាច​មិន​ដឹងពី​ប្រទេស​​ឥណ្ឌា

ចុចអាន​៖ បោះ​ប្រ៊ុយយ៉ុង​ប្រលង​នៅ​ឥណ្ឌា​ពិត​ជា​សាហាវ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ India Reuters