ខុន​ដូ​ប្រណិត​ៗ​នៅ​ជាយ​ក្រុង​ នឹង​ជួយ​លើក​មុខ​មាត់​តំបន់​ទាំង​នោះ​មាន​តម្លៃ​ដី​ធ្លី

តំបន់ដែលមានតម្លៃខ្លាំង ត្រូវបានគេមើលឃើញថាជាទីតាំងដែលមានភាពទាក់ទាញ។ ការអភិវឌ្ឍដោយចាប់ផ្ដើមពីការរៀបចំប្រព័ន្ធលូ ភ្លើង ផ្លូវ បូករួមទាំងអគារប្រណិតៗ ខុនដូ និងតំបន់កម្សាន្តផ្សេងៗនៅជាយក្រុង ត្រូវបានអ្នកជំនាញយល់ថា ក៏ជាចំណែកជួយពន្លឿនឲ្យតម្លៃដីធ្លីនៅទីនោះឡើងថ្លៃបានដែរ។

ខុន​ដូ​ប្រណិត​ៗ​នៅ​ជាយ​ក្រុង​ នឹង​ជួយ​លើក​មុខ​មាត់​តំបន់​ទាំង​នោះ​មាន​តម្លៃ​ដី​ធ្លី

ជាធម្មតា តំបន់ដែលមានការអភិវឌ្ឍដោយសំណង់ធំៗឬ ខុនដូ ម្ចាស់គម្រោងតែងរៀបចំឲ្យទីតាំងនោះយ៉ាងណាមានភាពទាក់ទាញ ដោយត្រូវមានប្រព័ន្ធផ្លូវធ្វើដំណើរងាយស្រួល ព្រមទាំងតំបន់កម្សាន្តទៀតផង។ ជាក់ស្ដែង នាយកប្រតិបត្តិក្រុមហ៊ុន Sky Land លោក ស្រី ចាន់ថន កំពុងបង្កើតគម្រោងខុនដូនៅវិហារសួគ៌ ប្រាប់ថា លោកមិនមែនផ្តោតតែលើការសាងសង់ខុនដូនោះទេ តែក៏រួមចំណែកអភិវឌ្ឍតំបន់នេះក្លាយជាអនាគតទីក្រុងថ្មីថែមទៀត។

លោកបន្តថា តំបន់នោះជាតំបន់ថ្មី ដូច្នេះការអភិវឌ្ឍក៏ថ្មី ដែលត្រូវមានរៀបចំប្រព័ន្ធផ្លូវឲ្យរីកធំ មានប្រព័ន្ធលូ ប្រព័ន្ធភ្លើង ដើម្បីរួមចំណែកភាពកកស្ទះចរាចរណ៍ផងដែរ។ លើសពីនេះ គម្រោងរបស់លោកមានសួនច្បារបៃតងខ្ចី ក្លឹបកម្សាន្ត កន្លែងក្មេងលេង ធ្វើឲ្យទីតាំងនៅតំបន់ត្រើយម្ខាងនេះកាន់តែមានភាពទាក់ទាញ។

ជាមួយគ្នានេះ លោកជំទាវ អ៊ុត ម៉ាលី អគ្គទេសាភិបាលរដ្ឋធនាគារជាតិកម្ពុជា បានបញ្ចេញទស្សនៈថា នាអនាគតតំបន់វិហារសួគ៌ជាយក្រុងនេះនឹងក្លាយជាតំបន់ដីឡើងថ្លៃ។

ខុន​ដូ​ប្រណិត​ៗ​នៅ​ជាយ​ក្រុង​ នឹង​ជួយ​លើក​មុខ​មាត់​តំបន់​ទាំង​នោះ​មាន​តម្លៃ​ដី​ធ្លី

“វាជាអនាគតនៃការអភិវឌ្ឍប្រណិតនៃគម្រោងទីក្រុងរណបមួយដែលមានលំនៅដ្ឋានលំដាប់អន្តរជាតិ ផ្លូវទំនើបនិងផ្ដល់សុវត្ថិភាព…ចាប់ផ្ដើមអភិវឌ្ឍន៍នៅក្នុងតំបន់ដែលមានផ្លូវធំ ទូលាយ ដោយមានឱកាសធ្វើឲ្យតំបន់នោះមានផាសុកភាពជាងនៅតំបន់ផ្សេងទៀត”។ លោក ជំទាវបញ្ជាក់។

បន្ថែមពីលើនេះ នាយកប្រតិបត្តិនៃក្រុមហ៊ុន Sky Land ក៏គូសបញ្ជាក់ថា ពីមុនទួលសង្កែ គឺជាតំបន់បឹងត្រកួន ហើយតំបន់ផ្លូវជាសុផារ៉ាក៍ពុំទាន់មានការអភិវឌ្ឍអ្វីទេ។ តែបច្ចុប្បន្ន តំបន់ជាយក្រុងទាំងនេះ បានក្លាយជាតំបន់សេដ្ឋកិច្ចពិសេស មានរោងចក្រ រីឯតម្លៃដីធ្លីក៏មានសន្ទុះផងដែរ៕

ខុន​ដូ​ប្រណិត​ៗ​នៅ​ជាយ​ក្រុង​ នឹង​ជួយ​លើក​មុខ​មាត់​តំបន់​ទាំង​នោះ​មាន​តម្លៃ​ដី​ធ្លី

ប្រភព ៖ sabay

 

  • ខុន​ដូ​ប្រណិត​ៗ​នៅ​ជាយ​ក្រុង​ នឹង​ជួយ​លើក​មុខ​មាត់​តំបន់​ទាំង​នោះ​មាន​តម្លៃ​ដី​ធ្លី已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:កំសាន្ត
Tags: