​កន្ទុយ​វិបសាយ​ .web លក់​បាន​តម្លៃ​ ១៣៥ លាន​ដុល្លារ​

​​​ការ​ដេញ​ថ្លៃ​ដើម្បី​ស្វែង​រក​ម្ចាស់​កន្ទុយ​វិបសាយ​ .web ត្រូវ​បាន​បញ្ចប់​ដោយ​មាន​ក្រុមហ៊ុន​មួយ​បាន​ចំណាយ​ទឹក​ប្រាក់​ដល់​ ១៣៥ លាន​ដុល្លារ​ដើម្បី​ទិញ​យក។

 

​កន្ទុយ​វិបសាយ​ .web លក់​បាន​តម្លៃ​ ១៣៥ លាន​ដុល្លារ​

 

ក្រុមហ៊ុន​ដែល​ឈ្នះ​លើ​ការ​ដេញ​ថ្លៃ​នេះ​គឺ​ក្រុមហ៊ុន​ Nu Dot Co ដោយ​បាន​ដេញ​ថ្លៃ​ឈ្នះ​ក្រុមហ៊ុន​ដទៃ​ទៀត​​រួម​មាន​ Google, Afilias, Radix និង​ Donuts ជា​ដើម។ តម្លៃ​​លើ​ការ​ដេញ​ថ្លៃ​នេះ​បាន​បំបែក​កំណត់​ត្រា​​តម្លៃ​របស់​កន្ទុយ​វិបសាយ​ .shop ដែល​ធ្លាប់​លក់​ចេញ​ក្នុង​តម្លៃ ៤១,៥ លាន​ដុល្លារ។

 

​ឈ្មោះ​វិបសាយ​ដែល​មាន​កន្ទុយ​ .com, .co.uk, .eu និង​វិបសាយ​ដទៃ​ទៀត​ជា​មធ្យម​​លក់​ក្នុង​តម្លៃ​ចន្លោះ​ពី​ ១០-៥០ ដុល្លារ​ ដូច​នេះ​ក្រុមហ៊ុន​ Nu Dot Co ត្រូវ​រក​អ្នក​ទិញ​ឈ្មោះ​វិបសាយ​​ឲ្យ​បាន​ច្រើន​ ទើប​អាច​រក​ថ្លៃ​ចំណាយ​លើ​ការ​ទិញ​ឈ្មោះ​កន្ទុយ​វិបសាយ​ .web នេះ​បាន​វិញ៕​​​​​​​
​​​

ចុច​អាន៖ ចំណូល​ប្រចាំ​ថ្ងៃ​របស់​ហ្គេម​ Pokemon Go កើន​ដល់​ ១០​ លាន​ដុល្លារ​​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BBC​​

​​