ថាម៉េច​ ! Giggs ធ្លាប់​ច្រឡោត​ដាក់​ Ronaldo ព្រោះ​តែ Coca Cola

យើងឃើញថាកីឡាករ Cristiano Ronlado បច្ចុប្បន្នគេជាកីឡាករដែលមានរូបរាងកាយមាំមួនហើយតាមការសាកសួរគេតែងមានរបបអាហារដ៏ត្រឹមត្រូវដើម្បីរក្សាសុខភាពខ្លួនឲ្យបានល្អ ដើម្បីអាចរក្សាទម្រង់លេងរបស់ខ្លួនបាន ។

តែយ៉ាងណាគេមិនធ្វើបានដូចនេះទេកាលគេនៅក្នុងវ័យ១៨ឆ្នាំគឺពេលលេងនៅ Man Utd ដំបូង ដោយយោងសម្ដីអតីតកីឡាករ Man Utd មួយរូបគឺ Ole Gunnar Solskjaer បានឲ្យដឹងថា Ronaldo ធ្លាប់ត្រូវបាន Ryan Giggs ច្រឡោតដាក់ដោយសារតែ Coca Cola ។

ដោយ Ole Gunnar Solskjaer បាននិយាយថា « នៅព្រឹកមួយ Ronaldo បានកាន់កំប៉ុង Coca Cola ក្នុងបំណងផឹកវាបន្ទាប់ពីញាំអាហារពេលព្រឹកប៉ុន្តែ Giggs បានឃើញគេក៏រុញ Ronaldo ទៅជាប់ជញ្ជាំងហើយព្រមានថា ឈប់ធ្វើរឿងនេះម្ដងទៀត » ។ ក្នុងគោលបំណងគឺ Giggs ចង់ឲ្យ Ronaldo ជៀសឆ្ងាយពីភេសជ្ជៈកំប៉ុងបែបនេះព្រោះវាមិនល្អដល់សុខភាពទេជាពិសេសនៅពេលព្រឹកតែម្ដង ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ថាម៉េច​ ! Giggs ធ្លាប់​ច្រឡោត​ដាក់​ Ronaldo ព្រោះ​តែ Coca Cola已关闭评论
  • 28 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:វីដេអូ
Tags: