គ្រូ​ភ្នំពេញ​ក្រោន ​ថា ​Choe Myong Ho ​មុត​ណាស់ ​ត្រូវ​ការពារ​ឱ្យ​​​ខ្លាំង​​ល្ងាច​នេះ

លោក សែម សំណាង ​គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោន ​សរសើរ​ខ្សែ​ប្រយុទ្ធ​កូរ៉េ​ខាង​ជើង​របស់​ក្រសួង​ការពារ​ជាតិ Choe Myong Ho ​ហើយ​បញ្ជាក់​ថា​ជំនួប​ល្ងាច​នេះ​នឹង​រៀប​ប្រព័ន្ធ​ការពារ​ឱ្យ​ម៉ាំ ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ។

 

គ្រូ​ភ្នំពេញ​ក្រោន ​ថា ​Choe Myong Ho ​មុត​ណាស់ ​ត្រូវ​ការពារ​ឱ្យ​​​ខ្លាំង​​ល្ងាច​នេះ

​​​​​​​​​​​Choe Myong Ho

 

ក្លឹប​ភ្នំពេញ​ក្រោន​នឹង​ត្រូវ​បើក​ទ្វា​កីឡដ្ឋាន RSN ​ស្វាគមន៍​ក្រុម​ភ្ញៀវ​ក្រសួង​ការពារ​ជាតិ នៅ​វេលា​ម៉ោង​៦:០០​នាទី​ល្ងាច​នេះ ក្នុង​ការ​ប្រកួត​បាល់ទាត់​លីគ​កំពូល​កម្ពុជា​ប្រចាំ​សប្ដាហ៍​ទី​១៤​នេះ។ ដោយសារ​តែ​នេះ​ជា​ប្រកួត​ធំ ហើយ​ក្រុម​ទ័ព​ក៏​មាន​ទម្រង់​លេង​ល្អ​ដែរ​នោះ ​លោក សែម សំណាង ​គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន ​បាន​បញ្ជាក់​​ថា​ក្រុម​របស់​លោក​នឹង​លេង​ការពារ​ឱ្យ​ខ្លាំង ហើយ​ប្រសិន​បើ​អ្វី​ៗ​តាម​ការ​គ្រោង​ទុក នោះ​លទ្ធផល​ប្រាកដ​ជា​ដូច​ជើង​ទី​១ ដែល​ក្រោន​ឈ្នះ​ដោយ​លទ្ធផល ២-១ ។

 

គ្រូ​ភ្នំពេញ​ក្រោន ​ថា ​Choe Myong Ho ​មុត​ណាស់ ​ត្រូវ​ការពារ​ឱ្យ​​​ខ្លាំង​​ល្ងាច​នេះ

 សែម សំណាង

 

“២០១៦​នេះ ទ័ព គេ​លេង​ល្អ​មែនទែន… ពួកគេ​មាន​កីឡាករ​ល្អ​ច្រើន ជា​ពិសេស​កីឡាករ​មក​ពី​កូរ៉េ​ខាង​ជើង។ ខ្សែ​ប្រយុទ្ធ​កូរ៉េ​ខាង​ជើង មាន​សមត្ថភាព​ខ្ពស់ គេ​ដឹង​ពី​របៀប យល់​ពី​ស្ថានការណ៍។ យើង​នឹង​លេង​ការពារ​ឱ្យ​ច្រើន ដើម្បី​បាន​លទ្ធផល​ល្អ។ ខ្ញុំ​សង្ឃឹម​ថា​អ្នក​គាំទ្រ​នឹង​ចូល​មើល​ឱ្យ​ច្រើន”។ សម្ដី​លោក សែម សំណាង ។

 

ភ្នំពេញ​ក្រោន ​ប៉ះ​ជាមួយ​ក្រសួង​ការពារ​ជាតិ​កាល​ពី​ជើង​ទី​មួយ​កន្លង​ទៅ ​ក្នុង​រដូវ​កាល​នេះ​បញ្ចប់​ដោយ​លទ្ធផល​ឈ្នះ ២-១ ​ហើយ​បើ​សរុប​ជា​រួម​មក​វិញ ​ក្រោន​ប៉ះ​ទ័ព​ ១៥​ដង​មក​នេះ ​ឈ្នះ​៨ ​ចាញ់​៣​និង​ស្មើ៤​ដង៕

 

គ្រូ​ភ្នំពេញ​ក្រោន ​ថា ​Choe Myong Ho ​មុត​ណាស់ ​ត្រូវ​ការពារ​ឱ្យ​​​ខ្លាំង​​ល្ងាច​នេះ

 ក្លឹបភ្នំពេញ​ក្រោន

 

គ្រូ​ភ្នំពេញ​ក្រោន ​ថា ​Choe Myong Ho ​មុត​ណាស់ ​ត្រូវ​ការពារ​ឱ្យ​​​ខ្លាំង​​ល្ងាច​នេះក្លឹបក្រសួងការពារជាតិ

 

អត្ថបទ៖ មុន្នី រម្យ