អតីត​​តារា​សម្តែង ​លោក​ហង្ស ផ​ល្លី​ម​ធ​រ៉ា ទទួលមរណភាព​ហើយ​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ចាស់​ម្នាក់ លោក​ហង្ស ផ​ល្លី​ម​ធ​រ៉ា បាន​ទទួលមរណភាព កាលពី​ព្រឹក​ថ្ងៃ​ទី​០១ សីហា ២០១៦ ដោយសារ​រោគាពាធ ។

ដំណឹង​មរណភាព​របស់​លោក ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង​ស៊ុន​ណា​រី ម៉ូ​នី​កា ក្នុង​នោះ អ្នក​នាង​ក៏​បាន​អំពាវនាវ ស្វែងរក​សប្បុរសជន ដើម្បី​ជួយ​សព​តារា​រូប​នេះ​ផង ដ្បិត​ក្រុម​គ្រួសារ​របស់​លោក​កំពុង​មានការ​ខ្វះខាត ។

គួរ​បញ្ជាក់​ថា សព​លោក​ហង្ស ផ​ល្លី​ម​ធ​រ៉ា កំពុង​ធ្វើបុណ្យ​នៅ​វត្ត​សន្សំ​កុសល ។