អតីត​តារា​សម្តែង ហង្ស ផល្លី​មធុ​រ៉ា បានទទួល​មរណៈភាព​!

6 Videos


អតីតតារាសម្តែងជើងចាស់ ហង្ស ផល្លីមធុរ៉ា បានទទួលមរណៈភាព នៅមន្ទីរពេទ្យរុស្សី ។ បើតាម អ្នកនាង ស្វែង សុជាតា បានអោយដឹងថា ពេលនេះក្រុមគ្រួសាររបស់អតីតតារាសម្តែងរូបនេះកំពុងខ្វះខាតថវិកាក្នុងការរៀបចំបុណ្យសព ។

អតីត​តារា​សម្តែង ហង្ស ផល្លី​មធុ​រ៉ា បានទទួល​មរណៈភាព​!

P9

អតីត​តារា​សម្តែង ហង្ស ផល្លី​មធុ​រ៉ា បានទទួល​មរណៈភាព​!

អ្នកនាងស្វែង សុជាតា មិនបានបញ្ជាក់ថា ហង្ស ផល្លីមធុរ៉ា ទទួលមរណៈភាពដោយសារជម្ងឺអ្វីទេ ។ លោកបានទទួលមរណៈភាព កាលពីវេលាទៀបភ្លឺថ្ងៃទី ១ ខែសីហា នេះ ហើយសពរបស់លោកយកទៅតម្កល់ធ្វើបុណ្យនៅវត្តសន្សំកុសល រាជធានីភ្នំពេញ ។

អតីត​តារា​សម្តែង ហង្ស ផល្លី​មធុ​រ៉ា បានទទួល​មរណៈភាព​!

បើពិនិត្យតាមរូបភាព គេស្ទើរតែមិនជឿថា ជារូបរបស់អតីតតារាសម្តែងរូបនេះឡើយ ។ ការស្លាប់ របស់អតីតតារាសម្តែងដែលធ្លាប់មានកេរ្ត៍ឈ្មោះបោះសម្លេងរូបនេះ បានធ្វើអោយសាធារណៈជនជាច្រើនមានការងឿងឆ្ងល់និងសម្តែងការអាណិតអាសូរជាពន់ពេក ។ អ្វីដែលសង្វេគនោះ ក្រុមគ្រួសាររបស់លោកមានការ ខ្វះខាតថរិកាធ្វើបុណ្យសពថែមទៀតផង ។

អតីត​តារា​សម្តែង ហង្ស ផល្លី​មធុ​រ៉ា បានទទួល​មរណៈភាព​!

គួរបញ្ជាក់ថា លោកហង្ស ផល្លីមធុរ៉ា ជាតារាភាពយន្តដែលធ្លាប់មានឈ្មោះបោះសម្លេងគួរសម ដែលកាលណោះគេច្រើនហៅឈ្មោះលោកថា ជាស្តេចអាប៉ោង មូលហេតុដែលគេដាក់ងារនេះអោយលោកនោះគឺដោយសារលោកបានសម្តែងនៅក្នុង រឿងមួយ ដោយលោកសម្តែងជាតួអង្គស្តេចអាប៉ោង ។

អតីត​តារា​សម្តែង ហង្ស ផល្លី​មធុ​រ៉ា បានទទួល​មរណៈភាព​!

លោកបានលាចាកពីពិភពសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីលោករៀបការជាមួយស្ត្រីម្នាក់ ជា អ្នករស់នៅសហរដ្ឋអាមេរិក ហើយក្លាយជាថៅកែរោងម៉ាស៊ីនកិនស្រូវ នៅខេត្តបាត់ដំបងក្នុងភាពស្តុកស្តុម្ភ ។ ប៉ុន្តែ ក្រោយមកចំណងអាពាហ៍ពិពាហ៍របស់លោកត្រូវដាច់ ដោច និង ជំពាក់ជំពិនរឿងក្តីបែងចែកទ្រព្យសម្បត្តិគ្នាទៀតផង ។ លោកបានរៀបការជាមួយនាង ហ៊ួន សាមេនតា ដែលរស់នៅសហរដ្ឋអាមេរិក និង មានកូនស្រីមួយឈ្មោះ ផល្លី ប្រីតនី ៕ ចេនី

អតីត​តារា​សម្តែង ហង្ស ផល្លី​មធុ​រ៉ា បានទទួល​មរណៈភាព​!